ទិវានារីអន្តរជាតិ(៨មីនា) គឺជាថ្ងៃដ៏មានសារៈសំខាន់បំផុតមួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។ ថ្ងៃនេះយើងនឹងមកវែកមុខមហាសេដ្ឋិនីកំពូល៥រូប ក្តាប់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ឈរឈ្មោះក្នុងបញ្ជីទស្សនាវដ្តី Forbs ក្នុងឆ្នាំ២០២៣៖
ស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក គឺជាសហគ្រិនជនជាតិបារាំង និងជាអ្នកស្នងមរតកនៃត្រកូលគ្រួសារមហាសេដ្ឋី Bettencourt ។ បន្ថែមពីលើនេះ លោកស្រីគឺជាអ្នកនិពន្ធដ៏ប៉ិនប្រសប់ តន្ត្រីករ និងជាសប្បុរសជន កាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៧៤.៨ ពាន់លានដុល្លារអាមេរិក។ ជីតារបស់លោកស្រី Eugène Schueller គឺជាស្ថាបនិកក្រុមហ៊ុន L'Oréal ដែលជាសាជីវកម្មបារាំងមានឯកទេសលើផលិតផលថែរក្សាផ្ទាល់ខ្លួន។
២/. លោកស្រី Alice Walton មានទ្រព្យ ៦៥,៣ ពាន់លានដុល្លារ
ក្នុងនាមជាអ្នកស្នងមរតកទៅក្រុមហ៊ុន Walmart Inc. ដែលជាក្រុមហ៊ុនលក់រាយសកលរបស់អាមេរិកដែលដំណើរការបណ្តាញផ្សារទំនើប ហាងលក់ទំនិញថោកៗ និងហាងលក់គ្រឿងទេស គឺជាប្រភពចម្បងនៃទ្រព្យសម្បត្តិដ៏ធំសម្បើមរបស់ Alice Louise Walton។ ក្រុមហ៊ុន Walmart Inc. មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក ហើយវាបានធ្វើឲ្យនាងក្លាយជាស្ត្រីមានបំផុតទីពីរក្នុងពិភពលោក។
៣/. លោកស្រី Julia Koch មានទ្រព្យ ៦០ ពាន់លានដុល្លារ
ទ្រព្យសម្បត្តិដែល Julia Margaret Flesher Koch បានទទួលមរតកពីប្តីចុងរបស់នាងគឺលោក David Koch ដែលបានទទួលមរណភាពនៅឆ្នាំ២០១៩ បានអនុញ្ញាតឱ្យនាងក្លាយជាមហាសេដ្ឋី។ នាងធ្លាប់ជាក្រុមប្រឹក្សាភិបាលនៃសាលារបាំអាមេរិកកាលពីអតីតកាល ហើយឥឡូវនេះកំពុងកាន់តំណែងជាប្រធានមូលនិធិ David H. Koch។
៤/. លោកស្រី Mackenzie Scott មានទ្រព្យ ៤៣,៦ ពាន់លានដុល្លារ
លោកស្រី Mackenzie Scott ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកទី៤ ឆ្នាំ ២០២៣។ នាងធ្លាប់បានរៀបការជាមួយមហាសេដ្ឋី Jeff Bezos និងមានកម្មសិទ្ធិ ៤% នៅក្នុងក្រុមហ៊ុន Amazon ជាក្រុមហ៊ុនដែលអតីតស្វាមីរបស់នាងបានបង្កើតឡើង។
៥/. លោកស្រី Jacqueline Mars មានទ្រព្យ ៣១,៧ ពាន់លានដុល្លារ
លោកស្រី Jacqueline Mars គឺជាអ្នកស្នងតំណែងរបស់ក្រុមហ៊ុន Mars ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោកស្រីគឺជាអ្នកមានបំផុតទី១៨ នៅសហរដ្ឋអាមេរិក និងជាមហាសេដ្ឋីទី៤៨ លើពិភពលោក។ លោកស្រីគឺជាស្រ្តីម្នាក់ឈរលើលេខរៀងទី០៥ ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោក ២០២៣ និងជាប់ចំណាប់ថ្នាក់លេខមួយជាស្ត្រីមានជាងគេបំផុតក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។
គួរជម្រាបផងដែរថា ក្រៅពីកម្រិតនៃទ្រព្យសម្បត្តិ ស្រ្តីបានចូលរួមចំណែកដ៏សំខាន់បំផុតក្នុងសកម្មភាពជាច្រើនលើចម្រុះវិស័យ បង្កើតស្នាដៃ ច្នៃពិភពលោកឲ្យកាន់តែប្រសើរឆ្ពោះទៅរកនាវានុវត្តន៍ឥតឈប់ឈរ ដូចពាក្យមួយឃ្លាបានលើកឡើងយ៉ាងដូច្នេះថា៖ «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦