លក់កាហ្វេមាន ប្រកួតប្រជែងច្រើន! អ្នកបើកថ្មីថ្មោង គួរផ្តោតលើក្បួនលក់៤នេះ បើចង់ឈរជើងរឹងមាំ
នារី AUTOSEPTEMBER 21 2023433 views

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាងកាហ្វេបានក្លាយជាមុខជំនួញដ៏ពេញនិយមមួយនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ដោយសារតែចំនួនអ្នកចូលចិត្តញ៉ាំកាហ្វេ មានការកើនឡើងឥតឈប់ឈរ ​ជាពិសេសមនុស្សក្នុងវ័យជំទង់នេះតែម្តង។ ហាងកាហ្វេមិនត្រឹមតែជាកន្លែងដែលអាចញ៉ាំកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលអ្នកអាចទៅជជែក អានសៀវភៅ និងជួបមិត្តភ័ក្តិ និយាយការងារ បានថែមទៀត។

E22d986c5defd9ec5442532ae86b02dc

ខណៈពេលដែលអាជីវកម្មនេះ​ កំពុងតែមានសន្ទុះខ្លាំងនៅក្នុងប្រទេស ហើយចំនួនអ្នកចង់បើកអាជីវកម្មកាហ្វេក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការបើកផងដែរនោះ​ថ្ងៃនេះយើងសូមលើកយកក្បួន៤ លក់កាហ្វេ អាចឈរជើងរឹងមាំ។ ដោយក្នុងនោះរួមមាន៖

១. ដៅចំអតិថិជនគោលដៅ

ជាការពិតណាស់ យើងមិនអាចធ្វើកាហ្វេដែលមានរសជាតិឆ្ងាញ់បាននោះទេ ប្រសិនបើយើងមិនបានដៅអតិថិជនគោលដៅឱ្យបានត្រឹមត្រូវ ព្រោះប្រភេទកាហ្វេមានច្រើន ហើយចំណង់ចំណូលចិត្តក៏ពុំដូចគ្នាដែរ ដូច្នេះហើយ​​នៅពេលដែលយើងដៅដឹងវ័យ និងស្គាល់នរណាជាអតិថិជនគោលដៅ នោះការជ្រើសរើសគ្រប់កាហ្វេរបស់អ្នកនឹងចំគោលដៅ។

7a9d1ef54e6ef06412f7542948024194

២. មានមីនុយថ្មីៗជាប្រចាំ

មែនទែនទៅបចុប្បន្ននេះមនុស្សចូលចង់ដឹងចង់សាក ចង់ដឹងនូវអ្វីៗថ្មីៗ ដូច្នេះហើយប្រសិនបើ ការលក់របស់យើងនៅតែដដែល នោះអតិថិជននឹងមានអារម្មណ៍ថាឆាប់សុាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដូច្នេះហើយដើម្បីឲ្យហាងកាហ្វេរបស់អ្នកអាច​មានអតិថិជនថ្មីៗ អ្នកគួរតែព្យាយាមប្រើបច្ចេកទេសច្នៃប្រឌិត ដើម្បីបង្កើនភេសជ្ចៈថ្មីៗឲ្យបានច្រើននៅក្នុងហាង។

ការច្នៃប្រឌិតភេសជ្ជៈថ្មីៗ អាចជាចំណុចទាក់ទាញឲ្យអតិថិជនមិនធុញនឹងភេសជ្ចៈដដែលៗនៅក្នុងហាងរបស់អ្នក តែអាចឲ្យពួកគេអាចសាករសជាតិថ្មីផងដែរ។​

229446dc82386ab57817e19bdad33275

៣. យកចិត្តភ្ញៀវ

ហាងកាហ្វេ ជាកន្លែងដែលអតិថិជនទៅញាំកាហ្វេសម្រាប់ពិក្សាករឿងការងារ ការសិក្សា ឬជួបជុំជជែកកិច្ចការ ដូច្នេះបរិយាសនៅក្នុងហាងរបស់អ្នកគួរតែមានលក្ខណៈបែបស្ងប់ស្ងាត់។ ដូចជាមានបទចម្រៀងតិចៗក្នុងហាង (មិនរំខានពេក) ពោលឱ្យអតិថិជនចូលទៅហើយមានអារម្មណ៍ធូរស្រាល បាត់ទុកកង្វល់ បូករួមជានឹងបុគ្គលរួសរាយរាក់ ហើយមាន WIFI ល្បឿនដែលជាក៏ជាផ្នែកសំខាន់មួយអាចទាក់ចិត្តអតិថិជនមកកាន់ហាងរបស់អ្នកលើកក្រោយទៀតផងដែរ។

E5414132a299ebe426dbf195975ae17b

៤.​ ផ្សាព្វផ្សាយ

ដើម្បី​ឲ្យ​អតិថិជន​របស់​អ្នក​បានស្គាល់​អាជីវកម្ម​របស់​អ្នកបានលុះត្រាតែ​អ្នកចេះ​ផ្សព្វផ្សាយ។ ​​ការ​ផ្សព្វផ្សាយ​​អាច​ធ្វើ​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ទៅ​តាម​ទំហំ​ថវិកា​របស់​អ្នក​​ដូចជា ​តាមរយៈ​ ជួលបុគ្គលល្បីៗ ​បណ្ដាញ​សង្គម​ដូចជា ​Facebook Ads ​ និងតាមផេកផ្ទាល់ខ្លួនជា​ដើម។

01e368227991ef4670c4175a65253ac2

​ស្រប​គ្នា​នេះ​ដែរ ​នៅ​ដំណាក់កាល​ដំបូង​​អ្នក​អាច​បង្កើត​ប្រូម៉ូសិន​ថ្មី​ៗ​ដូចជា​​ ញ៉ាំ៣ដង​ ថែម​ជូន​១​ ដង​ដោយ​ឥត​គិត​ថ្លៃ ​ឬ​អាច​ជា​ការ​ផ្ដល់​ជូន​គូប៉ុង​បញ្ចុះ​តម្លៃ​ជា​ដើម ដោយការធ្វើបែបនេះអតិថិជននឹងយល់ឃើញថាចំណេញ​ ហើយរីករាយក្នុងការទិញ ហើយអាចទាក់ទាញភ្ញៀវមកចាប់អារម្មណ៏ច្រើនថែមទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia