អ្នកជំនាញ៖ ធ្វើកា.រយូរ មានអារម្មណ៍ហេលហាល ពិបាកផ្តោត ត្រូវកម្ចា.ត់រឿងធំៗ៣នេះ ជាបន្ទាន់
Kan DaraMARCH 24 20243.7 K views

ដាំអ្វីដុះហ្នឹង ដាំពូជខ្ជីខ្ជាដុះផ្លែផ្កាគ្មានគុណភាព ប្រៀបដូចការផ្តោតអារម្មណ៍លើការងារយ៉ាងដូច្នោះដែរ។ ប្រសិនបើអ្នកមិនអាចផ្តោតអារម្មណ៍បានទេ នោះការងារនឹងគ្មានប្រសិទ្ធភាព ធ្វើបានតិចតួច ឬមិនអាចសម្រេចអ្វីបានទាល់តែសោះ។ ដោយមើលពីឃើញបញ្ហារសើបនេះលោក Ben Willmott អ្នកជំនាញគ្រប់គ្រងគម្រោង និងផលិភាពការងារ បានប្រាប់រឿងធំៗ៣ ជាមេរោគធ្វើឲ្យយើងពិបាកផ្ដោតលើការងារ និងដំណោះស្រាយដូចខាងក្រោម៖

/. លេងបណ្តាញសង្គមច្រើនលើសលប់

Klk

លោក Ben Willmott បានលើកឡើងថា៖ «ស្មាតហ្វូន ថេប្លេត ឧបករណ៍ទាំងនេះកំពុងនាំ​យើងចូលទៅក្នុងពិភព​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​យ៉ាង​ឆាប់រហ័ស ខណៈតាមការសិក្សាមនុស្ស​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ជាង ១២ម៉ោង​ក្នុង​មួយ​ថ្ងៃ»។ យើងបាន​ខ្ជះខ្ជាយ​ពេលវេលា និងទទួលព័ត៌មានរប៉ាតរប៉ាយច្រើនលើសលប់ ជាហេតុនាំឲ្យពិបាកផ្តោតអារម្មណ៍លើការងារណាស់។

ជាដំណោះស្រាយអ្នកគួររៀបចំ​កិច្ចការ និង​ពេលវេលាឲ្យបានត្រឹមត្រូវឡើងវិញ។ ការងារដែលត្រូវការថាមពលគិត​ច្រើន ​ទាមទារ​ការ​ច្នៃប្រឌិតខ្លះៗ ​ដូច​ជា​ការ​ឆ្លើយ​អ៊ីមែល ការ​ជម្រះ​ឯកសារ ត្រូវចេះបែងចែកពេលវេលាឲ្យច្បាស់​ ហើយគិតថាគួរធ្វើមួយណាមុនទុកមួយណាបន្ទាប់។

/. ការប្រជុំច្រើនពេក

អ្នកជំនាញខាងលើបានឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនជាច្រើនចំណាយពេលមួយថ្ងៃ​របស់ពួកគេក្នុងការប្រជុំការងារ ហើយ​មិនធ្វើអ្វី​ផ្សេង​ទៀត​ឡើយ។ ការស្រាវជ្រាវបានបង្ហាញថា ការប្រជុំច្រើនពេកមិនល្អ​សម្រាប់​ខួរក្បាលទេ វាបណ្តាល​ឲ្យ​មានការថយចុះ​ ផលិតភាពការងារ»។ ដូច្នេះជំនួសឲ្យការប្រជុំច្រើន អ្នកគួរកាត់បន្ថយឲ្យនៅសល់តិចតួចបំផុតតាមដែលអាចធ្វើបាន ហើយយកពេលដែលសោះសល់នោះទៅផ្តោតលើលទ្ធផល និងកិច្ចការប្រចាំថ្ងៃរបស់អ្នកវិញទើបជារឿងប្រសើរ។

៣/. អ្នកមិនចូលចិត្តអ្វីដែលអ្នកកំពុងធ្វើ

ហេតុផលដែលមនុស្សភាគច្រើនតែងណែនាំឱ្យធ្វើអ្វីដែលអ្នកចាប់អារម្មណ៍ ព្រោះអ្នកអាចផ្តោតអារម្មណ៍បានខ្ពស់ និងល្អបំផុត។ លោក Ben Willmott បាននិយាយថា៖ «នៅពេលអ្នកធ្វើការងារដែលមិននាំមកនូវសេចក្តីរីករាយដល់ខ្លួនឯង វាពិបាកដាក់ចិត្ត និងគំនិតទៅក្នុងជីវិតការងាររបស់អ្នកណាស់។ ដូច្នេះជាដំណោះស្រាយអ្នកត្រូវរកឲ្យឃើញថាអ្នកធ្វើវាដើម្បីអ្វី? ហេតុអ្វីបានជាអ្នកធ្វើវា?»

យ៉ាងណាមិញ សមត្ថភាពក្នុងការផ្តោតអារម្មណ៍គឺជាកត្តាលិករចង្អុលបង្ហាញពីលទ្ធផលប្រចាំថ្ងៃ ហើយលទ្ធផលប្រចាំថ្ងៃគឺជាចៅក្រមកំណត់ជោគវាសនាអនាគតរបស់មនុស្សម្នាក់ៗ។ ម្ល៉ោះហើយចង់ផ្តោតអារម្មណ៍ឲ្យបានល្អ អ្នកត្រូវកម្ចាត់មេរោគធំៗទាំងបីខាងលើគឺ ការលេងបណ្តាញសង្គមច្រើនលើសលប់ ការប្រជុំច្រើនពេក និង ការមិនចូលចិត្តអ្វីដែលខ្លួនកំពុងធ្វើ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia