ចាស់តែមិនហួសសម័យ! សិល្បៈធ្វើជំនួញធំៗ៣ ធ្វើឲ្យជនជាតិចិនពូកែរកស៊ី ក្លាយជាអ្នកមា.ន តជំនាន់
Kan DaraAPRIL 25 2024958 views

ចិន ត្រូវបានពិភពលោកស្គាល់ថាជា ជាតិសាសន៍មួយពូកែខាងធ្វើជំនួញ សន្សំសំចៃខ្ពស់ និងចេះក្បួនយុទ្ធសាស្ត្របណ្តុះការរកស៊ីពីតូចឲ្យរីកធំ កាន់កាប់របរតជំនាន់។ ខាងក្រោមនេះ គឺជាសិល្បៈធ្វើជំនួញធំៗ៣ ដែលជនជាតិចិនបានបង្រៀនកូនចៅខ្លួន ដោយយោងតាម Business Mirror៖

១/. មិនមើលងាយលុយ៖ ជនជាតិចិនពូកែសន្សំសំចៃបំផុត ហើយជាមនុស្សឱ្យតម្លៃខ្ពស់ទៅលើលុយ រហូតមានព្រះតំណាងលុយថែមទៀតផង។ ការមិនមើលងាយលុយមួយកាក់មួយសេននេះ បានធ្វើឱ្យពួកគេអាចសន្សំវាបន្តិចម្ដងៗរហូតក្លាយជាដើមទុនសម្រាប់ចាប់ផ្ដើមអាជីវកម្ម។ ដូចពាក្យចាស់ខ្មែរបុរាណពោលថា​ “តក់ៗពេញបំពង់ ដែលប្រដូចទៅភាពអត់ធ្មត់ខ្ពស់ និងចេះសន្សំសំចៃសន្សឹមៗនឹងទទួលបានផលច្រើននាគ្រាក្រោយ។

២/. ចាប់ផ្ដើមពីតូចបំផុត៖ ជនជាតិនេះជាមនុស្សដែលមិនសូវមានភាពខ្មាសអៀនច្រើននោះទេ ហើយពួកគេតែងតែហ៊ានចាប់ផ្ដើមរកស៊ីពីរបរតូចតាចទៅ ប៉ុន្តែមានគោលដៅធំ។ ដោយសារតែបែបនេះ បានជាគេសង្កេតឃើញជនជាតិចិនភាគច្រើនហ៊ានចេញរកស៊ី ទោះរបរលក់ដូរកំប៉ិកកំប៉ុកក្តី។ ការចាប់ផ្ដើមពីតូច ពួកគេមានឱកាសក្នុងការរៀនសូត្រច្រើនពីអាជីវកម្មរបស់ខ្លួន និងមិនសូវព្រួយបារម្ភអំពីហានិភ័យឬភាពបរាជ័យឡើយ ព្រោះពួកគេប្រើធនធានត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីធ្វើវា។

៣/. ពូកែប្រើភាសាបេះដូង៖ ជនជាតិចិនពូកែប្រើប្រាស់ភាសាបេះដូងណាស់ ជាពិសេសទៅកាន់អតិថិជនរបស់ខ្លួន។ ពួកគេនិយាយភាសាដែលមនុស្សភាគច្រើនចូលចិត្តស្ដាប់បំផុត។ ជាក់ស្ដែងពួកគេតែងសរសើរពីភាពស្រស់សង្ហា ភាពឆ្លាតវៃ វណ្ណៈទ្រព្យធន ឬប្រើពាក្យសរសើរពីរោះៗផ្សេងៗ រហូតធ្វើឱ្យអតិថិជនរំភើប និងពិបាកក្នុងការបដិសេធមិនទិញទំនិញផ្សេងៗរបស់ពួកគេណាស់។

យ៉ាងណាមិញ ក្រៅពីសិល្បៈជំនួញធំៗទាំង៣ ខាងលើ ជនជាតិចិនក៏ពូកែស្វែងរកឱកាសក្នុងបញ្ហាផងដែរ​ និងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានោះ ពោលគឺចាប់ផ្តើមអាជីវកម្មដើម្បីដោះស្រាយបញ្ហាមនុស្ស។ មិនតែប៉ុណ្ណោះ ដូនតាចិនផ្តាំកូនចៅត្រូវប្រើពាក្យ “ស៊ូ” ជាប់ជានិច្ចទោះធ្វើកិច្ចការអ្វី «បើញើសមិនស្រក់ដល់ដី កុំសង្ឃឹមថាមានបានឲ្យសោះ»

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia