មកស្គាល់មហាសេដ្ឋីម៉ាល់ឌីវ ៣រូប មានទ្រព្យសម្បត្តិពាន់លានក្តោបក្តាប់ជំនួញគ្រាក់ៗទាំងនេះ
Kan DaraJANUARY 17 2023471 views

ស្រមៃដល់អារម្មណ៍គេងក្នុងវីឡាលើផ្ទៃសាគរដ៏ធំល្វឹងល្វើយ មនុស្សជាច្រើនពិតជាមិនភ្លេចគិតដល់កោះម៉ាល់ឌី ដែលស្ថិតនៅលើមហាសមុទ្រឥណ្ឌានោះទេ។ ដោយឡែកក្រៅពីមានទេសភាពដូចឋានសួគ៌ក្រោមមេឃផងនោះ យើងងាកមកស្គាល់មហាសេដ្ឋី៣រូប នៃប្រទេសដែនកោះមួយនេះ មានទ្រព្យសម្បត្តិពាន់លានដុល្លារ និងក្តោបក្តាប់ជំនួញគ្រាក់ទាំងប៉ុន្មាននេះ។

១.លោក  Buruma Qasim ត្រូវបានគេស្គាល់ថាគឺជាមហាសេដ្ឋីកំពូលជំនួញរបស់ប្រទេសម៉ាល់ឌី​វ ដែលមានទ្រព្យសម្បត្តិ១០.៩ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ topmost10 ។ ក្នុងឆ្នាំ១៩៧៦គាត់បានចាប់ផ្តើមអាជីវកម្មជួញដូរទំនិញដូចជា អង្ករថ្នាំជក់ ប្រេងម៉ាស៊ូតនិងប្រេងកាតជាដើម។

185653 3 14d3757c74281f752d8ffc59eb2b22268d7e22d7 Medium

ដោយមើលឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសម៉ាល់ឌីវ រូបលោកបានសម្រេចចិត្តខ្ចីប្រាក់ពីធនាគារចំនួន២០០០$ ដើម្បីពង្រីកវិសាលភាពមុខជំនួញរហូតអាចក្លាយជាអាណាចក្រ Villa Group ដែលជា ក្រុមហ៊ុនចែកចាយផ្តាច់មុខមួយ នាំចូលប្រេង​មានកប៉ាល់ដឹកជញ្ជូន សំណង់ ការផលិតឧស្ម័ន អភិវឌ្ឍន៍ទេសចរណ៍កោះម៉ាល់ឌីវ ជំនួញផលិតស៊ីម៉ងត៍ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ​ ។

២.លោក Hussain Afeef  ជាមនុស្សទី១ដែលគេនឹកដល់ឈ្មោះពេលឃើញពីការអភិវឌ្ឍនៅរីសតម៉ាល់ឌីវ។

Afeef Alt

ជាក់ស្តែងលោកគឺជាស្ថាបនិកនិងប្រធានប្រតិបត្តិ ក្រុមហ៊ុន Crown ជាឧស្សាហកម្មមួយគ្រប់គ្រងរមណីយដ្ឋានដែលល្អស្រស់ដូចក្រមុំព្រហ្មចារីនេះ រួមមានដូចជា Conrad Maldives កោះ Rangali កោះ Veligandu និងការវិនិយោគលើបង្កើតភោជនីយដ្ឋានក្រោមសមុទ្រដំបូងគេរបស់ពិភពលោក និងត្រូវបានគេប៉ាន់ស្មានថាទ្រព្យសម្បត្តិសុទ្ធ របស់គាត់គឺមានចំនួន ៣.៧ ពាន់លានដុល្លារ។

៣.លោក Shuaib Shah មេធាវីមួយរូបសិ្ថតក្នុងចំណាមមហាសេដ្ឋីម៉ាល់ឌីវផងដែរ។ វិនិយោគិនរូបនេះបានដើរតួយ៉ាងសំខាន់ក្នុង រៀបចំរចនាសម័្ពន្ធលើកោះម៉ាល់ឌីវ ប្រតិបត្តិការធនាគារដែលមានតម្លៃរាប់សិបលានដុល្លារ គម្រោងហិរញ្ញាវត្ថុ លក់ចេញទិញចូល សណ្ឋាគាររមណីយដ្ឋាន ថែមទាំងជាអ្នកផ្តល់ហិរញ្ញប្បទានដល់ រមណីយដ្ឋានប្រណីតៗលំដាប់ពិភពលោក និងម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិករផ្សេងៗ ដែលទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៦៥០លានដុល្លារ។ 

1602331130859

គួរជម្រាបផងដែរថាសាធារណរដ្ឋម៉ាល់ឌីវ គឺជាប្រទេសដែនកោះឯករាជ្យមួយដែលធ្លាប់ទទួលរងអាណានិគមពីប្រទេសអង់គ្លេស និងទទួលបានឯករាជ្យពេញលេញនាឆ្នាំ១៩៦៥ ហើយគឺជាប្រទេសមួយដែលអភិវឌ្ឍន៍ពីប្រទេសក្រីក្របំផុតក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមបានយ៉ាងឆាប់រហ័ស ដោយភាគច្រើននៃប្រភពចំណូលនោះគឺបានមកវិស័យជលផល និង​វិស័យទេសចរណ៍៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia