ដឹងអត់? ប្រទេសទាំង១០នេះ ​បានហាមប្រាមនិងបិទកម្មវិធី TikTok មិនឱ្យប្រជាជននិងរដ្ឋប្រើឡើយ
Ping Chou EngDECEMBER 24 2024336 views

TikTok គឺជាកម្មវិធីកម្សាន្តរបស់ចិនក្រោមសម្ព័ន្ធក្រុមហ៊ុន Bytedance ។​ ក្នុងនោះបើយោងតាមការចេញផ្សាយរបស់ AP News បានឱ្យដឹងថាក្រៅពីសហរដ្ឋអាមេរិកដែលកំពុងប្តឹងផ្តល់បិទ TikTok នោះក៏មានប្រទេសចំនួន១០ដែរ ក្នុងពិភពលោក​ដែលបានហាមប្រាមនិងបិទកម្មវិធី Tiktok មិនឱ្យមន្រ្តីរាជការនិងប្រជាជនប្រើឡើយ។  

 

. តៃវ៉ាន់៖ កាលពីខែធ្នូ ឆ្នាំ២០២២ តៃវ៉ាន់បានដាក់បម្រាមជាសាធារណៈ មិនឱ្យប្រជាជនប្រើ TikTok នោះទេ​បន្ទាប់ពីរកឃើញថា TikTok អាចបង្កហានិភ័យសន្តិសុខជាតិ។ ក្នុងនោះឧបករណ៍រដ្ឋាភិបាល រួមទាំងទូរសព្ទដៃ ថេប្លេត និងកុំព្យូទ័រលើតុ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើកម្មវិធីដែលផលិតដោយចិន នោះដែរ ដូចជាកម្មវិធី TikTok ឬកម្មវិធី Douyin។

 

. កាណាដា៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកាណាដាបានប្រកាសថាឧបករណ៍ដែលប្រើប្រាស់នៅក្នុងអង្គភាពរដ្ឋាភិបាលគឺមិនត្រូវអនុញ្ញតឱ្យប្រើកម្មវិធីTikTok ឡើយដោយលើកហេតុផលថាវាបង្ហាញពីហានិភ័យ ចំពោះឯកជនភាព និងសុវត្ថិភាព។

 

. អាហ្គានីស្ថាន៖ កាលពីឆ្នាំ២០២២ មេដឹកនាំអាហ្វហ្គានីស្ថានបានហាមឃាត់កម្មវិធី TikTok និងហ្គេម PUBG ដោយលើកហេតុផលថាការពារយុវជនពីការបោកបញ្ឆោត​។

 

. ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថានបានហាមឃាត់ជាបណ្តោះអាសន្ននូវ TikTok យ៉ាងហោចណាស់ ៤ដងចាប់តាំងពីខែតុលា ឆ្នាំ២០២០ ដោយលើកឡើងពីការព្រួយបារម្ភថា កម្មវិធីនេះផ្សព្វផ្សាយខ្លឹមសារអសីលធម៌នៅក្នុងសង្គម។

 

. ដាណឺម៉ាក៖ កាលពីខែមីនា ឆ្នាំ២០២៣ ក្រសួងការពារជាតិដាណឺម៉ាកបាន ហាមឃាត់ការប្រើប្រាស់កម្មវិធីនៅលើអង្គភាពផ្លូវការ ដែលជាវិធានការការពារសុវត្ថិភាពតាមអ៊ីនធឺណិត។ ដូច្នេះបុគ្គលិកនៅក្នុងក្រសួងត្រូវបានតម្រូវឱ្យលុបចេញនូវកម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្លូវការផ្សេងទៀត។

 

. បែលហ្សិក៖ កាលពីខែមីនា ឆ្នាំ២០២៣ ប្រទេសបែលហ្ស៊ិកបានប្រកាសថាហាមឃាត់ TikTok ពិតយ៉ាងហោចណាស់ប្រាំមួយខែ ដោយការព្រួយបារម្ភអំពីសុវត្ថិភាពអ៊ីនធឺណិត ឯកជនភាព និងខ្លឹមសារព័ត៌មានមិនពិត។

 

. ន័រវេស៖ ក្រសួងយុត្តិធម៌របស់ប្រទេសនេះបាននិយាយថា មន្ត្រីរាជការនៅតែអាចប្រើប្រាស់ TikTok ប្រសិនបើចាំបាច់ក្នុងមូលដ្ឋានវិជ្ជាជីវៈ ប៉ុន្តែមិនត្រូវភ្ជាប់ទៅបណ្តាញប្រើប្រាស់របស់រដ្ឋាភិបាលឡើយ។

 

. បារាំង៖ នៅខែមីនា ឆ្នាំ២០២៣ ប្រទេសបារាំងបានហាមឃាត់ការដំឡើង និងប្រើប្រាស់កម្មវិធី បណ្តាញសង្គម TikTok និងវេទិកាកម្សាន្តរបស់អាមេរិក Netflix នៅលើទូរស័ព្ទការងាររបស់មន្ត្រីរាជការរដ្ឋចំនួន ២.៥ លាននាក់ក្នុងប្រទេស។

 

.ហូឡង់៖ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងកិច្ចការទូទៅរបស់ប្រទេសហូឡង់បានណែនាំបុគ្គលិករដ្ឋាភិបាលឱ្យផ្អាកការប្រើប្រាស់ TikTok ដើម្បីកែសម្រួលគោលនយោបាយការពារទិន្នន័យ ប៉ុន្តែនៅខែមីនា ឆ្នាំ ២០២៣ រដ្ឋាភិបាលបានបញ្ជាឱ្យមន្ត្រីលុបកម្មវិធីចេញពីទូរស័ព្ទ។

 

១០. ចក្រភពអង់គ្លេស៖ អង់គ្លេសគឺជាប្រទេសដែលផ្តើមការហាមឃាត់កម្មវិធី TikTok នៅសហភាពអឺរ៉ុប។ កាលពីខែមីនា ឆ្នាំ២០២៣ TikTok ត្រូវបានហាមឃាត់ដោយ មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិនៃចក្រភពអង់គ្លេស ដែលបានរកឃើញថាគឺមានហានិភ័យ ក្នុងការចូលប្រើទិន្នន័យរបស់រដ្ឋាភិបាល ពីអនាមិក។

 

គួរជម្រាបថានាពេលបច្ចុប្បន្នកម្មវិធី TikTok កំពុងត្រូវបានដឹកនាំដោយ CEO វ័យ៤១ឆ្នាំ គឺលោក Shou Zi Chew ជនជាតិចិនសិង្ហបុរី និងមានលោក Zhang Yiming ជនជាតិចិនដែលជាស្ថាបនិក​និងជាប្រធាននាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Bytedance ទាំងមូល៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia