សន្សំលុយបាន១ពាន់$ អ្នកជំនាញថាគួរធ្វើរឿងមួយនេះ លែងខ្វល់រឿងលុយកាក់ ទ្រព្យកើនជាលំដាប់
Toeuy HongJUNE 7 20242.8 K views

លុយ១ពាន់ដុល្លារវាមិនច្រើនទេតែសម្រាប់អ្នកដែលមានចំណូលច្រើនប៉ុន្ដែសម្រាប់អ្នកដែលមានចំណូលទាបមិនងាយអាចសន្សំលុយឲ្យសល់បាន១ពាន់ដុល្លារឡើយ។ ចុះបងប្អូនសន្សំលុយបានសល់១ពាន់ដុល្លារហើយឬនៅ? បើសន្សំបាន១ពាន់ដុល្លារ តើគួរយកលុយនេះធ្វើអ្វីដើម្បីឲ្យចំណេញ?

លោកស្រី Bola Sokunbi អ្នកជំនាញហិរញ្ញវត្ថុផ្ទាល់ខ្លួននិងជាស្ថាបនិក Clever Girl Finance ដែលជាplatform ចែករំលែកពីចំណេះដឹងហិរញ្ញវត្ថុបានណែនាំថាបើអ្នកសន្សំលុយសល់បាន១ពាន់ដុល្លារ អ្នកគួរបន្ដសន្សំលុយរហូតដល់អ្នកមានលុយគ្រប់គ្រាន់ដើម្បីបម្រុងទុកការពារពេលមានអាសន្នសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងការរស់នៅឲ្យបានពី៣ទៅ៦ខែ

ឧទាហរណ៍ ការចំណាយក្នុងការរស់នៅរបស់អ្នក៥០០ដុល្លារក្នុងមួយខែ ត្រង់នេះ បើអ្នកសន្សំលុយសល់បាន១ពាន់ដុល្លារ អ្នកគួរបន្ដសន្សំលុយឲ្យបានពី១,៥០០ទៅ៣,០០០ដុល្លារដើម្បីកសាងលុយសន្សំបម្រុងទុកពេលមានអាសន្ន។

 លោកស្រី Bola Sokunbi លើកឡើងថាមនុស្សគ្រប់គ្នាគួរមានលុយសន្សំការពារពេលមានអាសន្នដើម្បីចៀសវាងពីបញ្ហាលុយកាក់ ស្រ្តេសរឿងលុយនិងធ្លាក់ចូលបញ្ហាបំណុលធ្ងន់ធ្ងរ។ ត្រង់នេះលោកស្រីបង្ហើបថាមូលដែលយើងគួរមានលុយសន្សំបម្រុងទុកពេលមានអាសន្នគឺដោយសារតែក្នុងការរស់នៅយើងតែងតែជួបហេតុការណ៍ដែលយើងមិនអាចដឹងមុនហើយហេតុការណ៍ទាំងនោះសុទ្ធតែត្រូវការលុយដើម្បីដោះស្រាយ ដូចជា ការបាត់បង់ការងារ ចំណូលធ្លាក់ចុះ ធ្លាក់ខ្លួនឈឺជាដើម។

អញ្ចឹងតាមរយៈឧទាហរណ៍ខាងលើបើការរស់នៅរបស់អ្នកចំណាយ៥០០ដុល្លារ អ្នកគួរមានលុយសន្សំបម្រុងទុកពេលមានអាសន្នពី១៥០០ទៅ៣០០០ដុល្លារ។ ត្រង់នេះបើអ្នកជួបករណីបាត់បង់ចំណូល អ្នកអាចយកលុយសន្សំបម្រុងទុកពេលមានអាសន្នមកផ្គត់ផ្គង់ចំណាយក្នុងការរស់នៅរហូតដល់អ្នកអាចរកការងារថ្មីធ្វើបានចំណូលឬកសាងប្រភពចំណូលថ្មីបាន។ ដូច្នេះលុយសន្សំបម្រុងទុកពេលមានអាសន្នគឺសំខាន់ណាស់ដែលអ្នកមិនគួរមើលរំលងឡើយ។

លោកស្រី Bola Sokunbi បន្តទៀតថានៅពេលដែលអ្នកបានកសាងលុយសន្សំបម្រុងទុកពេលមានអាសន្នបានគ្រប់គ្រាន់ហើយនោះ ជំហានបន្ទាប់គឺលុយដែលសល់បន្ទាប់ពីចំណាយចាំបាច់គឺអ្នកគួរយកទៅវិនិយោគប្រចាំខែ។

 ចំពោះការវិនិយោគគឺមានច្រើនដូចជា វិនិយោគលើអចលនទ្រព្យ វិនិយោគក្នុងអាជីវកម្ម វិនិយោគលើរូបិប័ណ្ណអន្តរជាតិ វិនិយោគលើចំណេះជំនាញ និងវិនិយោគលើផ្សារហ៊ុនជាដើម។ ដើម្បីអាចវិនិយោគលុយរបស់អ្នកឲ្យបានផលចំណេញជាផ្លែផ្កានិងកាត់បន្ថយហានិភ័យឲ្យនៅទាបបំផុត ចៀសវាងខាតបង់លុយ អ្នកត្រូវសិក្សាស្វែងយល់ពីការិវិនិយោគនីមួយៗដើម្បីមានចំណេះដឹងលើវិស័យដែលអ្នកចង់វិនិយោគដើម្បីគ្រប់គ្រងហានិភ័យហើយអាចបង្កើតប្រាក់ចំណេញបាន។

 ទាក់ទងនឹងការវិនិយោគ បើអ្នកគួរដាក់ផែនការវិនិយោគប្រចាំខែដើម្បីសន្សំទ្រព្យនិងកសាងទ្រព្យរយៈពេលវែង បង្កើតជាប្រភពចំណូលអកម្ម។ នៅប្រទេសយើងការវិនិយោគមួយដែលអ្នកអាចធ្វើការវិនិយោគប្រចាំខែបានគឺវិនិយោគលើផ្សារហ៊ុនព្រោះការវិនិយោគលើផ្សារហ៊ុនមិនទាមទារលុយច្រើនទេពោលគឺអ្នកអាចវិនិយោគប្រចាំខែតាមលទ្ធភាពបាន។

ប្រទេសយើងក៏មានផ្សារភាគហ៊ុនដែរដែលមានឈ្មោះថាផ្សារមូលបត្រកម្ពុជា ដែលប្រជាជនទូទៅអាចវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកដើម្បីបង្កើតចំណូលបន្ថែមតាមរយៈហ៊ុនឡើងថ្លៃឃើញចំណេញលក់យកប្រាក់ចំណេញនិងបានចំណូលពីភាគលាភផងដែរ។

យ៉ាងណាមិញការវិនិយោគលើផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនខ្មែរយើងភាគច្រើន។ ដូច្នេះបើចង់ដឹងផ្លូវពីការវិនិយោគលើផ្សារហ៊ុនកាន់តែច្បាស់អាចចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia