ប្លែកមែន! បក្សនយោបាយនៅប្រទេសអាស៊ី ១នេះ គ្រោងយក AI ធ្វើជាអ្នកដឹកនាំ
Kan DaraSEPTEMBER 18 2025334 views

គណបក្សមួយក្នុងប្រទេសជប៉ុន បានប្រកាសថា ខ្លួននឹងយកបញ្ញាសិប្បនិម្មិត (AI) ធ្វើជាថ្នាក់ដឹកនាំថ្មី ជំនួសមនុស្ស ក្រោយបរាជ័យក្នុងការបោះឆ្នោត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Japan Times ចេញផ្សាយនាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៥។

 

គណបក្សខាងលើមានឈ្មោះថា មាគ៌ាឆ្ពោះទៅកាន់ការកើតឡើងវិញ” (Path to Rebirth) ដែលមានលោក Shinji Ishimaru ជាស្ថាបនិក ខណៈលោកធ្លាប់ជាអតីតអភិបាលទីក្រុងតូចមួយនៅភាគខាងលិចប្រទេសជប៉ុន។ ប៉ុន្តែក្រោយការបោះឆ្នោតមិនទទួលបានជោគជ័យនៅថ្ងៃទី ២០ ខែសីហានេះ លោកក៏សម្រេចចិត្តដើរចេញពីតួនាទីក្នុងបក្សតែម្តង។

 

ស្របពេលជាមួយគ្នានេះ លោក Koki Okumura ដែលបានអះអាងថាខ្លួនជាជំនួយការប្រធាន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា បញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាមេដឹកនាំថ្មី។ ក្នុងនោះ AI នឹងមិនបញ្ជាទាំងស្រុងលើសកម្មភាពនយោបាយទេ ប៉ុន្តែវានឹងត្រូវប្រើសម្រាប់ការបែងចែកធនធានក្នុងគណបក្ស, សម្រេចចិត្តផ្ទៃក្នុងដែលអាចប្រើទិន្នន័យ និងវិភាគជាដើម

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large   

អត្ថបទពេញនិយមប្រចាំខែ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia