ក្រោយជោគជ័យលើវិស័យដឹកជញ្ជូន អ្នកឧកញ៉ា សូរ វីរៈ ទំនងចាប់យករបរលើអាកាសមួយមុខទៀត
Ping Chou EngSEPTEMBER 20 202470 views

ក្រុមហ៊ុន វីរៈ ប៊ុនថាំ បន្ទាប់ពីជោគជ័យលើវិស័យដឹកជញ្ចូនទាំងផ្លូវគោក​ ផ្លូវទឹក ពេលនេះអ្នកឧកញ៉ា សូរ វីរៈ ទំនងជាចាប់យករបរផ្លូវអាកាសមួយទៀត ខណៈអ្នកជំនួញដ៏លេចធ្លោនៅកម្ពុជារូបនេះ ក៏កំពុងធ្វើអាជីកម្មគ្រាក់ៗជាច្រើនផ្នែកមធ្យាបាយដឹកជញ្ជូន នៅទូទាំងប្រទេសកម្ពុជា ថៃ និងវៀតណាម។

 

យ៉ាងណាមិញតាមរយៈការបង្ហោះនៅលើគេហទំព័រផ្ទាល់ខ្លួនរបស់អ្នកឧកញ្ញ៉ា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយភ្ជាប់ជាមួយរូបភាពយន្តហោះ បានសរសេររៀបរាប់យ៉ាងដូច្នេះថា ការតាំងពិពណ៌យន្តហោះ VET Airways នៅប្រទេសម៉ាឡេស៊ី ជួបគ្នាឆាប់ៗនៅប្រទេសកម្ពុជា។​ ខណៈសារនេះទំនងជាចង់ បញ្ជាក់ថាក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងមានសេវាកម្មមួយទៀតលើផ្លូវអាកាស។

 

ដោយឡែកបើរំលឹកទៅដល់ឆ្នាំ២០២៣ អំឡុងខែតុលា អ្នកឧកញ្ញ៉ា សូរ វីរៈ ម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានប្រកាសបើកដំណើរការនូវរមណីយដ្ឋាន ដែលកែ​ច្នៃចេញពី​រថយន្ត​ក្រុង​ចាស់ៗ​​​ ឱ្យ​ក្លាយ​ទៅ​ជា​បន្ទប់​គេង​​បែប​ទំនើប​​​ក្នុងឡាន ​​​​ដែលមាន​ឈ្មោះ​ថា​ Hotel Bus​ ​​ដំបូង​គេ​បង្អស់​ក្នុង​ស្រុកខ្មែរនិងតំបន់​អាស៊ី នៅឧទ្យានបោះតង់គីរីរម្យ នាខេត្តកំពង់ស្ពឺផងដែរ៕

 

460541080 8191489014219656 2169129650659814724 N

 

460731244 8191488170886407 5213086747108835695 N

 

460485992 8191488630886361 137214238108538142 N

 

460594328 8191489277552963 7693859444824413619 N

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia