មិនសូវមាត់មិនសូវក! មនុស្ស Introvert នឹងអាចក្លាយជា មេដឹកនាំឆ្នើមបាន ដោយសារហេតុផល៤នេះ
Ping Chou EngSEPTEMBER 20 2024438 views

ដើម្បីក្លាយជាមេឆ្នើម មិនមែនគ្រាន់តែនិយាយច្រើនតែគ្មានសកម្មភាព ហើយក៏មិនមែនមានតែសកម្មភាពដោយមិនមានការនិយាយពាក្យល្អៗដែរ។ ប៉ុន្តែផ្អែកតាមហេតុផលចំនួន៤នេះ​របស់ទស្សនាវដ្តី Forbes បានឱ្យដឹងថាមនុស្ស Introvert ដែលមិនសូវចេះនិយាយស្តី នឹងអាចក្លាយជាមេដឹកនាំឆ្នើមបាន៖

 

. ដឹកនាំដោយឧទាហរណ៍៖ មនុស្ស​ Introvert ប្រហែលមិនមែនជាមេដឹកនាំ ដែលពូកែបញ្ចេញសុន្ទរកថាឱ្យគេរំជើបរំជួល ឬពូកែនិយាយហើយមិនធ្វើនោះទេ។ ប៉ុន្តែពួកគេតែងតែជាមេដែលដឹកនាំ តាមរយៈសកម្មភាពប្រចាំថ្ងៃរបស់គាត់ឱ្យមានភាពជាប់លាប់ ដើម្បីបង្កើតនូវទំនុកចិត្តឱ្យក្រុមការងារថាគាត់កំពុងធ្វើអ្វីនិងបានធ្វើអ្វីខ្លះ។  

 

. ជាអ្នកពូកែចរចារ១ទល់១៖ នៅក្នុងព្រឹត្តិការណ៍ឬទីតាំងដែលមានមនុស្សច្រើន ប្រភេទមនុស្ស Introvert អាចជាមេដែលខ្សោយក្នុងការចរចារ។ ប៉ុន្តែនៅក្នុងរង្វង់តូច និងការចរចារមួយទល់មួយ មេប្រភេទនេះនឹងអាចបង្កើនភាពស្និទ្ធស្នាល មានទំនាក់ទំនងស៊ីជម្រៅនិងរឹងមាំ១ដឹង១។

 

. ជាអ្នកគិត​យុទ្ធសាស្ត្រ៖ មនុស្ស Introvert ជាគឺជាមនុស្សដែលស្ងប់ស្ងាត់ មិនសូវនិយាយស្តី ប៉ុន្តែពូកែគិតនិងមានគំនិត​ផ្តួចផ្តើម​ចូល​ចិត្ត​សង្កេត​មើល​និង​វិភាគច្បាស់លាស់​មុន​នឹងធ្វើអ្វីមួយ។ ដូច្នេះហើយមេដែលមានអត្តចរិត Introvert ​តែងតែជាមនុស្សដែលមាន​ការ​សម្រេច​ចិត្ត និង​គិតគូរ​បាន​ល្អន់ល្អិតក្នុងក្រុមហ៊ុនឬ​អាជីវកម្ម​​។

 

. ​មានម្ចាស់ការលើខ្លួនឯងខ្លាំង៖ ជាមនុស្សដែលមិនត្រូវការការលើកទឹកចិត្តពីខាងក្រៅថេរ ដូច្នេះហើយមនុស្ស introvert នេះតែងតែជាមនុស្សមានម្ចាស់ការលើខ្លួនឯងខ្លាំង។ ហេតុនេះមេដែលមានអត្តចរិត Introvert តែងតែអាចសម្រេចកិច្ចការធំ មិនងាយទន់ខ្សោយឬត្រូវជំរុញចិត្តពីកត្តាខាងក្រៅនោះទេ។

 

ជាក់ស្តែងសូម្បីតែក្រុមមហាសេដ្ឋី អ្នកដឹកនាំល្បីៗ ក៏ចូលចិត្តចំណាយពេលរស់នៅម្នាក់ឯងច្រើនជាងធម្មតា​ ព្រោះពួកគេត្រូវផ្តោតលើ ការស្វែងរកដំណោះស្រាយចំពោះរាល់បញ្ហាដែលកំពុងប្រឈម និងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែមានភាពឆ្លាតវៃ។

 

យ៉ាងណាមិញការចូលចិត្តនៅម្នាក់ឯង ពុំមែនជារឿងអាក្រក់ទេ ត្បិតតាមការស្រាវជ្រាវរបស់ Medium មានមហាសេដ្ឋី ៩៨% ជុំវិញពិភពលោកជាប្រភេទមនុស្ស Introvert៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia