សេដ្ឋីឡានអគ្គិសនីវៀតណាម Vinfast ក្លាយជាមហាសេដ្ឋីទី៥នៅអាស៊ីក្រោយ អាជីវកម្មឡើងផ្សារហ៊ុន
Ping Chou EngAUGUST 17 2023134 views

លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីរបស់វៀតណាមបានក្លាយជាអ្នកមានលំដាប់ទី៥នៅអាស៊ី បន្ទាប់ពីភាគហ៊ុននៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោកគឹ VinFast Auto បានកើនឡើង ក្រោយអាជីវកម្មលោកបានចូលទីផ្សារភាគហ៊ុន Nasdaq របស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ Forbes។

 

យ៉ាងណាមិញកាលពីថ្ងៃទី១៥ ខែសីហា​ កន្លងទៅនេះ ក្រុមហ៊ុន VinFast របស់លោកបានឡើងទីផ្សារភាគហ៊ុន របស់អាមេរិកជាហេតុធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក Pham Nhat Vuong ហក់ឡើងភ្លាមៗ ដែលមានចំនួន៥.៩ពាន់លានដុល្លារ នាំឱ្យលោកក្លាយជាអ្នកមានបំផុតនៅវៀតណាម មានបំផុតទី៥នៅអាស៊ី និងជាមហាសេដ្ឋីលំដាប់ទី១៦នៃពិភពលោកផងដែរ។

 

ដោយឡែកបើយោងតាមប្រភព VNExpress បានឱ្យដឹងថាក្រុមហ៊ុនរថយន្តអគ្គិសនី VinFast ក៏បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានតម្លៃបំផុតលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុនអាមេរិក Tesla ដែលជាក្រុមហ៊ុនលេខ១​ និងក្រុមហ៊ុនចិន BYD ដែលជាយីហោលេខ២។​

 

គួរជម្រាបផងដែរថាមហាសេដ្ឋីវៀតណាមវ័យ៥៥ឆ្នាំរូបនេះមិនត្រឹមតែ ជាម្ចាស់ក្រុមហ៊ុន Vingroup នោះទេលោកក៏ជាម្ចាស់ ក្រុមហ៊ុន Vingroup Joint Stock Company ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម ផ្ដោតលើបច្ចេកវិទ្យា ឧស្សាហកម្ម ការអភិវឌ្ឍន៍អចលនទ្រព្យ ការលក់រាយ វិស័យអប់រំ និងសេវាកម្ម លើថែទាំងសុខភាព និងវិស័យបដិសណ្ឋារកិច្ចបន្ថែមទៀត។

 

ចំពោះប្រវត្តិនៃការរកស៊ីរបស់លោកវិញគឺផ្តើមអាជីវកម្មចេញស្រាវជ្រាវក្នុងការផលិតផលមីកញ្ចប់ នៅប្រទេសអ៊ុយក្រែន ​ បន្ទាប់ពីលោកបាន​បញ្ចប់ការសិក្សាថ្នាក់អាហារូបករណ៍នៅប្រទេសរុស្ស៊ីនាឆ្នាំ១៩៩២។ លោកមានស្រុកកំណើតនិងធំធាត់នៅប្រទេសវៀតណាម នៅក្នុងគ្រួសារដែលមានជីវភាពមិនសូវធូរធារមួយ ដោយមានឪពុកជាទាហាន និងម្តាយជាអ្នកលក់ដូរភេសជ្ជៈ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia