សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាកម្ពុជាកំពុងសិក្សាគម្រោងស្ពាន និងផ្លូវក្រោមទឹក
Bunthoeun KoemMARCH 3 20241.5 K views

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា កម្ពុជាកំពុងសិក្សាគម្រោងស្ពាន និងផ្លូវក្រោមទឹកនាពេលខាងមុខ ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នកម្ពុជាមានតែផ្លូវ និងស្ពានលើដី និងលើទឹកតែប៉ុណ្ណោះ។

 

429560068 382330754599432 97272805002299822 N

 

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា «...បន្ដិចទៀតយើងធ្វើស្ពានមួយចាប់ពីផ្សារចាស់ឡើងទៅអរិយក្សត្រ ហើយគេកំពុងសិក្សាស្ពាន និងផ្លូវក្រោមទឹក។ ឥឡូវយើងធ្វើអាលើទឹកអស់ហើយ តិចទៀតធ្វើអាក្រោមទឹកមួយទៀត កុំឲ្យចាញ់គេ»

 

នៅក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍លើកឡើងផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការសាងសង់គម្រោងផ្លូវជាតិលេខ ៥០C ដែលតភ្ជាប់ពីខែកំពង់ធំ ទៅខេត្ដកំពង់ឆ្នាំង ខណៈគម្រោងផ្លូវដ៏សំខាន់នេះ ក៏មានការសាងសង់ស្ពានឆ្លងកាត់ទន្លេប្រវែង ៣ គីឡូម៉ែត្រផងដែរ។

 

សូមជម្រាបថា គិតមកដល់សព្វថ្ងៃនេះ កម្ពុជាមានស្ពានអាកាស និងឆ្លងទន្លេសំខាន់ៗសរុបជិត ៣០ ទីតាំងហើយដែលកំពុងដាក់ឲ្យដំណើរការ។ នៅក្នុងនោះគម្រោងស្ពានថ្មីៗ ក៏កំពុងត្រូវបានសិក្សាដើម្បីបើកការដ្ឋានសាងសង់ផងដែរ។ ជាក់ស្ដែងដូចជាគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) ស្ពានតភ្ជាប់ផ្លូវជាតិលេខ៦-កោះដាច់ ស្ពានតភ្ជាប់កោះដាច់-កោះតាង និងស្ពានតភ្ជាប់កោះតាង-ផ្លូវលេខ៧០B ដែលស្ថិតនៅក្នុងគម្រោងក្រវាត់ក្រុងដំណាក់កាលទី២ ជាដើម៕

 

429562672 382330547932786 8299551874969238085 N

Maxresdefault

 

រូបតំណាង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia