លុយពិបាករក មុនឲ្យគេខ្ចីមើលផង! នេះជាមនុស្ស៤ប្រភេទដែលអ្នកមិនគួរឲ្យលុ.យគេខ្ចីដាច់ខាត
Toeuy HongAPRIL 23 20242.9 K views

 នៅក្នុងការរស់នៅមនុស្សតែងតែពឹកពាក់ខ្ចីលុយគ្នាទៅវិញទៅមកដើម្បីដោះស្រាយបញ្ហាផ្សេងៗក៏ដូចជាមានតម្រូវការលុយបន្ទាន់ជាដើម។ យ៉ាងណាមិញទាក់ទងនឹងការខ្ចីលុយនេះដែរអ្នកឲ្យលុយគេខ្ចីមួយចំនួនតែងតែរងគ្រោះដោយឲ្យលុយគេខ្ចីប៉ុន្ដែគេមិនសងលុយវិញ។

ខាងក្រោមនេះគឺជាមនុស្ស៤ប្រភេទដែលអ្នកមិនគួរឲ្យលុយគេខ្ចីដាច់ខាត បើអ្នកមិនចង់ខាតបង់លុយដែលអ្នកខំរកបានយ៉ាងលំបាក។

. មនុស្សដែលអ្នកមិនបានទាក់ទងគ្នាយូរហើយ

ពេលខ្លះនៅសុខៗ មានមនុស្សដែលលែងមានទំនាក់ទំនងជាមួយអ្នកយូរហើយស្រាប់តែមកសុំខ្ចីលុយរបស់អ្នក។ មនុស្សប្រភេទនេះអ្នកមិនគួរឲ្យលុយគេខ្ចីនោះទេព្រោះមនុស្សប្រភេទនេះទាក់ទងយើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតអ្នកនិងគាត់លែងមានទំនាក់ទំនងឬខានទាក់ទងគ្នាយូរ ដូច្នេះអ្នកមិនដឹងថាតើពួកគាត់នៅទីណា ហើយមានចំណូលច្បាស់លាស់ដែលអាចសងអ្នកវិញឬអត់។ ត្រង់នេះបើអ្នកឲ្យលុយគេខ្ចីក៏អាចនឹងមានហានិភ័យព្រោះគេអាចនឹងមិនសងអ្នកក៏ថាបាន។

. មនុស្សទើបស្គាល់គ្នា

មនុស្សតែស្គាល់គ្នាថ្មីៗ អ្នកមិនគួរឲ្យលុយគេខ្ចីឡើយព្រោះអ្នកមិនទាន់ដឹងច្បាស់ពីចរិតរបស់គេ មិនដឹងច្បាស់ពីប្រវត្តិរបស់គេដូច្នេះអ្នកអាចរងគ្រោះខាតបង់លុយព្រោះឲ្យលុយមនុស្សទើបស្គាល់ខ្ចី។ ត្រូវចាំថាមនុស្សស្គាល់គ្នារាប់ឆ្នាំយើងនៅតែមិនទាន់មើលចិត្តគេដឹងចុះទម្រាំមនុស្សទើបតែស្គាល់គ្នាតើអ្នកគួរទុកចិត្តគេទេ។

. មនុស្សគ្មានប្រភពចំណូលទៀតទាត់

 វាពិតជាប្រឈមនឹងការខាតបង់លុយប្រសិនបើអ្នកឲ្យលុយទៅអ្នកដែលមានប្រភពចំណូលមិនទៀងទាត់ខ្ចី។ មនុស្សប្រភេទនេះអាចនឹងមិនសងអ្នកតាមពេលកំណត់តាមការសន្យាខណៈពួកគាត់មានចំណូលមិនទៀតទាត់ដូច្នេះមនុស្សប្រភេទនេះអ្នកមិនគួរឲ្យលុយគេខ្ចីឡើយ។

. មនុស្សដែលយើងមិនស្គាល់សោះ

ពេលខ្លះមិត្តភិក្ដឬសាច់ញាតិរបស់អ្នកបានឲ្យអ្នកដទៃដែលអ្នកមិនស្គាល់សោះឲ្យមកខ្ចីលុយអ្នកដោយពួកគាត់អះអាងថាពួកគាត់បានស្គាល់ម្នាក់នោះច្បាស់។ យ៉ាងណាមិញទោះជាមិត្តភក្ដិឬសាច់ញាតិអះអាងថាពួកគាត់ស្គាល់អ្នកដែលចង់ខ្ចីលុយអ្នកក៏ដោយក៏អ្នកមិនគួរឲ្យលុយគេខ្ចីដែរព្រោះអ្នកមិនស្គាល់គេទាល់តែសោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia