ប្លែកទៀតហើយ! បណ្តាញសង្គម Twitter ផ្លាស់ប្តូរ Logo មកជារូបឆ្កែ ធ្វើឱ្យ Dogecoin ឡើងកូដ
Kan DaraAPRIL 4 20232.3 K views

កាលពីថ្ងៃទី៣ ខែមេសា ម្សិលមិញនេះក្រុមហ៊ុន​ Twitter របស់មហាសេដ្ឋី Elon Musk បានផ្លាស់ប្តូរ Logo ពីរូបចាបខៀវមកជារូបឆ្កែ Dogecoin វិញធ្វើឱ្យរូបិយប័ណ្ណគ្រីបតូនេះឡើងដល់៣០% ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។

ចំពោះមូលហេតុដែលធ្វើឱ្យលោក​សម្រេចចិត្តប្តូរ Logo នេះមិនទាន់ច្បាស់ការនៅឡើយទេ ខណៈការផ្លាស់ប្តូរថ្មី ធ្វើឱ្យរូបិយប័ណ្ណគ្រីបតូហក់ឡើងខ្លាំង ពី០,០៧ដុល្លារ រហូតដល់ ០,០៩៧ដុល្លារ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។

ការផ្លាស់ប្តូរពីរូបចាបមកជារូបឆ្កែដែលមានឈ្មោះ Shiba inu នេះធ្វើឡើងបន្ទាប់ពីរយៈពេល២ថ្ងៃដែលលោក Elon Musk បានបង្ហោះរូបថ្លុកនៅលើគេហទំព័រផ្លូវការរបស់លោកដូចខាងក្រោមនេះ។

Fsz562pa Maab N P

គួររំលឹកផងដែរថាកាលពីឆ្នាំមុនអំឡុងខែមិថុនា វិនិយោគិន Dogecoin ធ្លាប់បានប្ដឹងទាមទារសំណងប្រមាណ ២៥៨ពាន់លាន$ ដោយចោទប្រកាន់លោក Elon Musk ពីបទដំណើរការគម្រោងពីរ៉ាមីតដើម្បីគាំទ្ររូបិយប័ណ្ណគ្រីបតូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters៕ 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia