វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងបើកវគ្គសិក្សាថ្មីសម្រាប់យុវជនមកពីគ្រួសារក្រីក្រ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃលើមុខជំនាញសហគ្រិននិងការបង្កើតអាជីវកម្មថ្មី។
វគ្គសិក្សាលើសហគ្រិនភាព សម្រាប់ការបង្កើតអាជីវកម្មថ្មី គឺសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មី,សម្រាប់ម្ចាស់អាជីវកម្មដែលចង់បង្កើនការលក់ប្រចាំខែ, សម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានភាពច្បាស់លាស់ក្នុងការដឹកនាំ និងគ្រប់គ្រងអាជីវកម្ម និងសម្រាប់ម្ចាស់អាជីវកម្មដែលមិនទាន់មានផែនការអាជីវកម្មច្បាស់លាស់។
ដោយក្នុងនោះវគ្គសិក្សានឹងមានបង្រៀនលើជំនាញដូចជា៖
១. ការផលិតនំជំនាញធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ)
២. ជំនាញការធ្វើម្ហូបខ្មែរ
៣. ជំនាញសេវាកម្មសម្អាងកាយ (សាឡន)
៤. ជំនាញការក្រឡុកស្រា
ក្នុងនោះអត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល គឹសិស្សនឹងមានជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ, មានឱកាសការងារសមរម្យ និងចំណូលទៀងទាត់ ហើយប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។
ដូច្នេះសម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍សម្រាប់ការចុះឈ្មោះចូលរៀន អាចធ្វើតាមរយៈលីង https://forms.gle/Akk2TLGgE4uWeYuEA ឬចុះឈ្មោះផ្ទាល់នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។ ខណៈកាលបរិច្ឆេទទទួលពាក្យនឹងធ្វើឡើងចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រីឯការចូលរៀនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលមានវេនសិក្សា៖ ចន្ទ-សុក្រ (យប់) និងសៅរ៍-អាទិត្យ។
សូមជម្រាបផងដែរថាវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ផ្លូវចូលខាងកើតវត្តទឹកថ្លា ចម្ងាយប្រហែល ២០០ម៉ែត្រ)។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 096 735 1019, 071 643 5388៕
ផែនទី៖ ទីតាំងវិទ្យាស្ថាន (Google Map)៖ https://maps.google.com/maps?q=11.566060,104.877833&ll=11.566060,104.877833&z=16