តាមរបាយការណ៍វិភាគសេដ្ឋកិច្ចពី MarketsandMarkets ចុះផ្សាយដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា នៅរយៈពេលដប់ឆ្នាំខាងមុខ បដិវត្តន៍ឧស្សាហកម្ម៥.០ នឹងកាន់លេចចេញជារូបរាងច្បាស់ឡើងៗ។ ក្នុងនោះវិស័យចំនួន៩នេះ នឹងមានតម្លៃ សរុបប្រមាណ៣៥ទ្រីលានដុល្លារ សម្រាប់សេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០៣៥។
១. វិស័យ AI៖ នៅរយៈពេល១០ឆ្នាំខាងមុខវិស័យAI នឹងមានតម្លៃ១០.៦ ទ្រីលានដុល្លារអាមេរិក។ ផ្អែកទៅលើការរីកចម្រើននៃមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ភាពជឿនលឿនក្នុងការថែទាំសុខភាព រួមទាំងសមត្ថភាព AI ដែលអាចធ្វើឱ្យដូចការពិត។
២. វិស័យថាមពល៖ ថាមពលដែលដើរដោយប្រើប្រភពឥន្ធនៈហ្វូស៊ីល នឹងផ្លាស់ប្តូរទៅជាប្រភពថាមពលបៃតងដែលអាចកកើតឡើងវិញបាន។ វិស័យថាមពលកកើតឡើងវិញនឹងមានតម្លៃ៨.៩ទ្រីលានដុល្លារនៅឆ្នាំ២០៣៥ ព្រោះមូលហេតុចម្បងមួយ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយកាបូន។
៣. វិស័យថ្មចល័ត៖ អនាគតនៃការប្រើប្រាស់ចល័តនឹងមានតម្លៃ២.៧ទ្រីលានដុល្លារ នៅឆ្នាំ២០៣៥ ដោយសារតែការរីកចម្រើននៃស្ថានីយ៍សាកថ្មអគ្គិសនី។
៤. វិស័យអគ្គិសនី៖ អគ្គិសនីគឺជាផ្នែកមួយនៅក្នុងការរស់នៅ ឧស្សាហកម្មនេះនឹងមានតម្លៃចំនួន ២,៣ ទ្រីលានដុល្លារនៅឆ្នាំ២០៣៥ ដោយសារការរីកចម្រើននៃរថយន្ត EV និងរថយន្តបើកដោយខ្លួនឯង។
៥. វិស័យសុខភាព៖ សេវាថែទាំសុខភាពនឹងមានតម្លៃ១.៨ទ្រីលានដុល្លារ នៅឆ្នាំ២០៣៥។ វិស័យនេះនឹងផ្លាស់ប្តូរឱ្យកាន់តែមានភាពងាយស្រួលជាងមុន ផ្តោតទៅលើភាពច្នៃប្រឌិត បច្ចេកវិទ្យាកម្រិតខ្ពស់ និងមានតម្លៃសមរម្យ។
៦. វិស័យអាហារ និងផលិតផល៖ ឧស្សាហកម្មម្ហូបអាហារ និងសម្ភារៈប្រើប្រាស់នឹងមានតម្លៃ១.៥ទ្រីលានដុល្លារ នៅឆ្នាំ ២០៣៥។ ព្រោះតែការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើសុខភាព របស់មនុស្ស ដូច្នេះការផលិតស្បៀងអាហារក៏នឹងផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ។
៧. វិស័យអវកាស៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនផ្កាយរណប ស្ថានីយ៍អវកាសអន្តរជាតិ និងការពិសោធន៍មនុស្សជាមួយលំហ បានកើនឡើងជាបន្តបន្ទាប់ ខណៈវិស័យនេះនឹងមានតម្លៃ ០.៩ទ្រីលានដុល្លារ នៅឆ្នាំ២០៣៥។
៨. វិស័យប្រព័ន្ធស្វយ័ត៖ បច្ចុប្បន្នវិស័យនេះកំពុងផ្លាស់ប្តូររបៀបដែលយើងធ្វើការទៅលើវិស័យផ្សេងៗទៀតដូចជា ការធ្វើកសិកម្មទំនើប ការថែទាំសុខភាពនិងរោគវិនិច្ឆ័យ ការផលិតមនុស្សយន្ត យន្តហោះគ្មានមនុស្សបើក និងការដឹកជញ្ជូនដោយស្វ័យប្រវត្តិជាដើម។ ខណៈវិស័យនេះនៅឆ្នាំ២០៣៥នឹងមានតម្លៃប្រមាណ ១.៤ទ្រីលានដុល្លារ។
៩. វិស័យអ៊ីនធើណេត៖ ឧស្សាហកម្មសេវាអ៊ឺនធើណេតនឹងមានតម្លៃ ១២.៣ទ្រីលានដុល្លារ នៅឆ្នាំ២០៣៥ ដែលជំរុញដោយការអភិវឌ្ឍន៍ កម្រិតល្បឿននៃអ៊ីនធើណេត 5G+, 6G ដោយវានឹងមានសមត្ថភាពអាចតភ្ជាប់ជាសកលបានកាន់តែងាយស្រួលជាងមុន។
សូមជម្រាបថាចំនួនលុយទ្រីលានដុល្លារ គឺស្មើនឹងចំនួនលុយ១០០0លានដុល្លារគុណនឹងដប់ដង៕
អត្ថបទដោយ៖ ពីង ជូអេង