ត្រៀមដើរលេងចូលឆ្នាំខ្មែរ! មកស្គាល់ គេហទំព័រ ៥ ផ្តល់ជូនសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅក្នុងត.ម្លៃទាបបំផុត
Kan DaraMARCH 26 2024449 views

សល់តែប៉ុន្មានថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់ហើយ តើមានគម្រោងចង់សាកថ្មជីវិតដែរឬទេ? បើមាន ខាងក្រោមនេះគឺជា គេហទំព័រ ៥ ផ្តល់ជូនសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅក្នុងតម្លៃទាបបំផុតដែលអ្នកមិនគួរមើលរំលង៖

១/. Kayak

អ្នកធ្វើដំណើរអាចប្រៀបធៀបតំបន់ទេសចរណ៍រាប់រយកន្លែង ដោយគ្រាន់តែស្វែងរកតាមរយៈវេបសាយ និងកម្មវិធីទូរស័ព្ទ Kayak។ វាមានលក្ខណពិសេសដែលអនុញ្ញាតឲ្យអ្នកអាចប្រើប្រាស់ពិនិត្យមើលតម្លៃសំបុត្រយន្តហោះក្នុងតម្លៃសមរម្យបំផុត ពីព្រលានយន្តហោះរបស់ខ្លួនទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោក។

កោល

២/. Airfare Watch Dog

គេហទំព័រនេះមានផ្តល់ជូននូវសំបុត្រយន្តហោះពិសេស ដែលគេមិនបានដាក់លក់ទូលំទូលាយ។ វាក៏អនុញ្ញាតឲ្យអ្នកដំណើរទទួលបានព័ត៌មានភ្លាមៗតាមរយៈអ៊ីម៉ែល នៅពេលមានការបញ្ចុះតម្លៃ។ មិនតែប៉ុណ្ណោះ Airfare Watch Dog មានផ្តល់ជូននូវបញ្ជីថ្លៃសំបុត្រយន្តហោះដែលមានតម្លៃថោកបំផុតនៅតាមទីក្រុងដែលអ្នកបានជ្រើសរើស។

៣/. Expedia

Expedia គឺជាកន្លែងដ៏ល្អមួយសម្រាប់ការស្វែងរកសំបុត្រយន្តហោះដែលមានតម្លៃថោក។ វាក៏មានកិច្ចព្រមព្រាងនៅលើគេហទំព័ររបស់ខ្លួន ហើយមានដាក់បង្ហាញកន្លែងជាច្រើនដែលអ្នកអាចស្វែងរកបាន។

៤/. Dohop

គេហទំព័រនេះមានការរៀបចំដ៏សាមញ្ញជាមួយបញ្ជីលទ្ធភាពស្វែងរកគ្មានដែនកំណត់។ វាងាយស្រួលប្រើហើយលឿនសម្រាប់ការស្វែងរកសំបុត្រយន្តហោះល្អៗ។ Dohop ក៏មានផ្តល់ជូននូវតម្លៃសំបុត្រចុងសប្តាហ៍ក្នុងតម្លៃថោកនាពេលឆាប់ៗខាងមុខ រួមជាមួយនឹងបញ្ជីជើងហោះហើរថោកចេញពីទីក្រុងដែលអ្នកបានជ្រើសរើស។

៥/. Hipmunk

មានកន្លែងរាប់មិនអស់ដែលបានដាក់បង្ហាញលើគេហទំព័រ Hipmunk។ អ្នកដំណើរអាចធ្វើការប្រៀបធៀបលទ្ធផល និងជ្រើសរើសថ្លៃសំបុត្រហោះហើរដែលល្អបំផុត។

យ៉ាងណាមិញ គេហទំព័រទាំង៥ខាងលើ គឺជាកន្លែងមួយដែលអ្នកអាចធ្វើការចូលមើល ឬកក់សំបុត្រយន្តហោះក្នុងតម្លៃទាប។ លើសពីនេះ វាក៏មានបង្ហាញនូវតម្លៃសណ្ឋាគារ កន្លែងស្នាក់នៅ និងរថយន្ត ដែលជួយសម្រួលដល់ដំណើរកម្សាន្តរបស់អ្នកឲ្យកាន់តែមានភាពរលូន និងសន្សំសំចៃខ្ពស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24

១

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia