ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានចូលរួមសហការណ៍ជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ក្នុងកម្មវិធីដាំដើមកោងកាង ចំនួន២០២៥ដើម នៅខេត្តកំពត ដើម្បីជួយដល់ជីវៈចម្រុះ មច្ចជាតិ និងជួយក្នុង ការ ទប់ស្កាត់ ទឹក ជំនន់ ឬ ការកើន ឡើង កម្ពស់ទឹកសមុទ្រ និង ទប់ស្កាត់ដើម្បីកុំឱ្យមានការបាក់ច្រាំងផងដែរ។
កម្មវិធីនេះបានអញ្ជើញជាអធិបតីភាពដោយ លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកម្មវិធី «តស់ដាំដើមឈើ ចាំអង្កាល់ទៀត» ស្ថិតនៅសហគមន៍នេសាទកំពង់សាមគ្គី ក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
តស់ចាប់ផ្ដើមទាំងអស់គ្នា! ដើម្បីភពផែនដីដែលជាមាតារបស់យើងទាំងអស់គ្នា។ អនាគតនៃភពផែនដីរបស់យើងគឺស្ថិតនៅក្នុងដៃរបស់អ្នក។ សូមរក្សាភាពសុខដុមជាមួយធម្មជាតិ៕