អ្នកជំនាញប្រាប់រឿងជំនាញទន់៣អាចជួយឲ្យអ្នកឡើងតំណែងនិងរកចំណូលបានកាន់តែច្រើននៅកន្លែងធ្វើការ
Toeuy HongAPRIL 24 2024562 views

 នៅកន្លែងធ្វើការមិនថាអ្នកកំពុងធ្វើការនៅក្រុមហ៊ុនតូចឬធំនោះទេគឺអ្នកសុទ្ធតែអាចមានឱកាសរកចំណូលបានកាន់តែច្រើនតាមរយៈលទ្ធផលការងាររបស់អ្នកបង្ហាញឲ្យថ្នាក់ដឹកនាំក៏ដូចជាថៅកែរបស់អ្នកបានឃើញ។

ទាក់ទងនឹងសកម្មភាពនៅកន្លែងការនេះដែរ លោកស្រី Vicki Salemi អ្នកជំនាញផ្នែកអាជីពកាងារបានចែករំលែកនូវសកម្មភាពដែលត្រូវបានចាត់ទុកជាជំនាញទន់ដែលអ្នកអាចធ្វើដើម្បីបង្ហាញថៅកែរបស់អ្នកហើយអ្នកអាចនឹងមានឱកាសឡើងតំណែងហើយចំណូលអ្នកកាន់តែកើនឡើង។

. ជាអ្នកផ្ដួចផ្ដើមគំនិត

បើអ្នកពិតជាចង់ឡើងតំណែងឬចាប់តំណែងថ្មីៗធំៗ អ្នកត្រូវចាប់ផ្ដើមធ្វើសកម្មភាព។ ត្រង់នេះ ឧទាហរណ៍ថានៅក្នុងក្រុមហ៊ុនដែលអ្នកកំពុងធ្វើការមិនមានប្រធានគ្រប់គ្រង អ្នកអាចបញ្ចេញសកម្មភាពធ្វើដូចជាប្រធានគ្រប់គ្រង។ លើសពីនេះពេលមានកិច្ចការប្រជុំនានានៅក្នុងក្រុមហ៊ុនអ្នកអាចបញ្ចេញយោបល់ឬផ្ដួចផ្ដើមគំនិតថ្មីៗដែលធ្វើឲ្យក្រុមហ៊ុនរីកចម្រើននិងរកចំណូលបានកាន់តែច្រើន។  សកម្មភាពអ្នកធ្វើបែបនេះនឹងបង្ហាញឲ្យថ្នាក់លើនិងថៅកែបានឃើញហើយអ្នកនឹងមានឱកាសអាចទទួលបានការងារថ្មីៗនិងឡើងតំណែងដោយសារតែលទ្ធផលការងាររបស់អ្នក។

 . សួរយោបល់មនុស្សនៅកន្លែងធ្វើការ

 នៅកន្លែងធ្វើការអ្នកច្បាស់ជាស្គាល់មនុស្សច្រើន មានមិត្តរួមការងារ មានថ្នាក់លើនិងមានថៅកែរបស់អ្នកជាដើម។ ត្រង់នេះអ្នកអាចសួរយោបល់ថៅកែរបស់អ្នកថាតើអ្នកគួរផ្ដោតធ្វើអ្វីដើម្បីឲ្យការងារអ្នកកាន់តែរីកចម្រើននិងមានឱកាសឡើងតំណែងចាប់ការងារថ្មីៗ។

. រកអ្នកប្រឹក្សា

 នៅកន្លែងធ្វើការ អ្នកប្រហែលជាមានមនុស្សពូកែដែលអ្នកចូលចិត្តហើយចង់រៀនសូត្រនិងទទួលបានបទពិសោធន៍ពីពួកគាត់។ ដូច្នេះអ្នកអាចសុំការប្រឹក្សាពីពួកគាត់ដើម្បីឲ្យអ្នកអាចរកផ្លូវក្នុងការអភិវឌ្ឍនអាជីពការងារខ្លួនឯងឲ្យកាន់តែរីកចម្រើន។

មនុស្សដែលអ្នកត្រូវជ្រើសរើសជាអ្នកប្រឹក្សាគួរតែជាមនុស្សដែលពូកែដឹកនាំ និងមានភាពជោគជ័យក្នុងអាជីពការងារហើយមានចំណូលខ្ពស់។ កាលណាអ្នកមានទំនាក់ទំនងល្អជាមួយពួកគាត់នោះអ្នកនឹងទទួលបានការប្រឹក្សាពីពួកគាត់ដើម្បីឲ្យអ្នកផ្លាស់ប្ដូរទៅរកមុខតំណែងដូចពួកគាត់ដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia