មិនមែនផ្ទះ មិនមែនដីហើយមិនមែនជាលុយ! នេះជាទ្រព្យដ៏សំខាន់បំផុតទាំង៥ដែលអ្នកគួរមានក្នុងជីវិត
Toeuy HongAPRIL 18 20247 K views

 នៅពេនិយាយពីទ្រព្យសម្បត្តិយើងតែងតែគិតដល់ផ្ទះ ដី លុយនិងភាគហ៊ុននៅក្នុងក្រុមហ៊ុន។ យ៉ាងណាមិញបើទោះបីជាអ្នកមានរបស់ទាំងនោះក៏មិនប្រាកដថាអ្នកមានសភមង្គលដែរ ប៉ុន្ដែមានរបស់ផ្សេងទៀតដែលត្រូវបានគេចាត់ទុកជាទ្រព្យហើយបើអ្នកមានវាក្នុងជីវិតអ្នកនឹងរស់នៅមានក្ដីសុខ។

ខាងក្រោមនេះគឺជាទ្រព្យដ៏សំខាន់បំផុតចំនួន៥ដែលអ្នកគួរមានក្នុងជីវិតរបស់អ្នកបង់ចង់នៅមានក្ដីសុខនិងមានភាពរីចម្រើនក្នុងជីវិត។

. ស្គាល់ខ្លួនឯង

ការដឹងពីខ្លួនឯងច្បាស់គឺធ្វើឲ្យអ្នករស់នៅជាមួយក្ដីសង្ឃឹម ភាពរីករាយនិងភាពរីកចម្រើនជាលំដាប់។ ដូច្នេះអ្នកគួរចាយពេលដើម្បីស្វែងយល់ពីខ្លួនឯងឲ្យស្គាល់ពីខ្លួនឯង រកសក្ដានុពលខ្លួនឯងនិងរកពីគោលបំណងនៃជីវិតរស់នៅរបស់ខ្លួនឯង។ កាលណាអ្នកស្គាល់ខ្លួនឯងនិងគោលបំណងនៃជីវិតរស់នៅខ្លួនឯងអ្នកនឹងរស់នៅមានក្ដីសុខព្រោះអ្នកបានរកឃើញនូវអ្វីដែលជាតម្លៃខ្លួនឯងពិតប្រាកដ។

. គិតវិជ្ជមាន

ជាមធ្យមយើងមានគំនិតប្រមាណជាង៥ម៉ឺនក្នុងមួយថ្ងៃប៉ុន្ដែ៧០%នៃគំនិតរបស់យើងគឺជាគំនិតអវិជ្ជមាន។ ជាធម្មតាការឃើញរបស់យើងវាពិតជាជៈឥទ្ធិពលដល់ការអាកប្បកិរិយានិងសម្មភាពរបស់យើង ដូច្នេះអ្នកគួរមានការគិតវិជ្ជមានឲ្យបានច្រើនព្រោះកាលណាយើងមានគំនិតវិជ្ជមានយើងនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងហើយជំរុញទឹកចិត្តយើងឲ្យធ្វើអ្វីដែលជាគោលដៅរបស់យើង។

. ធ្វើផែនការប្រចាំសប្ដាហ៍

 តាមពិតមានរឿងផ្សេងៗពីគ្នាដែលយើងអាចសម្រេចបានជារឿងរាល់ឆ្នាំ។ ដូច្នេះអ្នកអាចចាប់ផ្ដើមធ្វើផែនការប្រចាំសប្ដាហ៍ដើម្បីកំណត់សម្រេចនូវអ្វីដែលអ្នកចង់សម្រេចប្រចាំសប្ដាហ៍។ តាមពិតទៅការធ្វើផែនការប្រចាំសប្ដាហ៍គឺក្នុងគោលបំណងដើម្បីសម្រេចគោលដៅអាទិភាពដែលអ្នកបានដាក់ ជាពិសេសការធ្វើផែនការប្រចាំសប្ដាហ៍គឺអាចជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវសម្រេចទៅតាមផែនការកំណត់។

. ចាត់ទុកពេលវេលាជាលុយ

 មនុស្សជាច្រើនបានផ្ដល់តម្លៃលើអ្វីមួយប៉ុន្ដែពួកគាត់ភ្លេចផ្ដល់តម្លៃដល់ពេលវេលារបស់ខ្លួនឯង។ មនុស្សយើងកើតមកគឺត្រូវបានគេផ្ដល់ពេលវេលាចំនួន២៤ម៉ោងក្នុងមួយថ្ងៃដូចគ្នា ដូច្នេះអ្នកគួរប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមជាតិ។ ត្រូវចាំថាពេលវេលាគឺជាធនធានដ៏កម្របំផុតក្នុងជីវិតដែលអាចជួយអ្នកដាក់អាទិភាពទៅលើសកម្មភាពរបស់អ្នក។

. វិនិយោគលើផ្នត់គំនិត

 ជំហានដ៏សំខាន់បំផុតក្នុងការវិនិយោគលើខ្លួនឯងគឺអ្នកត្រូវចាប់ផ្ដើមពីការវិនិយោគលើផ្នត់គំនិតជាមុនសិន។ អ្នកអាចចាប់ផ្ដើមវិនិយោគលើផ្នត់គំនិតតាមរយៈការស្ដាប់ ការអាននិងការស្រាវជ្រាវជាដើម។ ការរៀននូវចំណេះដឹងថ្មីៗនឹងធ្វើឲ្យអ្នកកាន់តែរីកចម្រើននិងផ្លាស់ប្ដូរទៅកាន់ភាពរីកចម្រើន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia