ក្រសួងឧតុនិយមថៃ ព្រមានថាទីក្រុងបាងកក កំពុងស្ថិតក្នុងសា្ថនភាពរងគ្រោះ ដោយសារព្យុះយ៉ាកជី
Ping Chou EngSEPTEMBER 11 20241.2 K views

យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ស្រុកនៅក្នុងខេត្តចំនួន៤៨ រួមទាំងទីក្រុងបាងកក ត្រូវបានអ្នកជំនាញអាកាសធាតុ (ONWR) ព្រមានអំពីភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះយ៉ាកជី ( Yagi ) ដែលអាចនឹងមានទឹកជំនន់និងការបាក់ដី ចាប់ពីថ្ងៃសុក្រទី១៣ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា។

 

ការិយាល័យឧតុនិយមថៃ (ONWR) បានឱ្យដឹងថា ខ្យល់មូសុងខាងជើងនឹងរំកិលចុះមកពាសពេញប្រទេសថៃនៅចន្លោះថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ហើយតំបន់ដែលត្រូវបានរំពឹងថានឹងរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗ ក្រោយភ្លៀងធ្លាក់នោះ គឺនៅក្នុងទីក្រុងបាងកកនិងខេត្តចំនួន ១៣ នៅភាគខាងជើងមានដូចជា៖ ឈៀងរ៉ៃ ឈៀងម៉ៃ ម៉ែហុងសុន តាក ផាយ៉ាវ ណាន ប្រាយ អ៊ូតារ៉ាឌីត ភីតសាណុលឡុក កំផាងភេត ភីឈីត ណាខនសុវណ្ណ។

 

គួរជម្រាបផងដែរថាព្យុះ Yagi បានបោកបក់លើឆ្នេរភាគខាងជើងនៃប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ កន្លងទៅ ដោយវាយលុកទីក្រុងហាណូយបង្កឱ្យមានគ្រោះទឹកជំនន់យ៉ាងធំ ដែលព្យុះនេះក៏វាយប្រហារភាគខាងត្បូងនៃប្រទេសចិននិងហ្វីលីពីនស្ទើរក្លាយជាទន្លេ ខណៈព្យុះនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា វាគឺព្យុះដ៏ខ្លាំងបំផុតដែលនឹងវាយលុកប្រទេសអាស៊ីក្នុងឆ្នាំនេះ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia