មិនសូវមានអ្នកដឹង! ក្រៅពីរកស៊ីវិស័យប្រេងឥន្ធនៈ ក្រុមហ៊ុនចាស់វស្សាតេលាមានរកស៊ីមុខរបរទាំងនេះថែមទៀត
ធី ស្រីល័ក្ខJULY 23 20241.2 K views

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៣ ដែលត្រូវបានគេស្គាល់ថា Kadimex។ ស្ថិតក្រោមការដឹកនាំអស់រយៈពេល ២ឆ្នាំ របស់លោកឧកញ៉ា អគ្គនាយក ឈុន អូន ក្រុមហ៊ុនក៏ត្រូវបានប្តូរឈ្មោះពី Kadimex ទៅជា កម្ពុជាតេលា វិញក្នុងឆ្នាំ ១៩៩៥ បើគិតមកដល់ពេលនេះ កម្ពុជាតេលា បានឈរជើងក្នុងវិស័យឥន្ធនៈនេះមានរយៈ ៣១ឆ្នាំមកហើយ។

 

បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនកម្ពុជាតេលា មានស្ថានីយស្តុកប្រេងធំៗចំនួន ២កន្លែងគឺ នៅរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ និងមានស្ថានីយលក់រាយប្រេងឥន្ធនៈសរុបចំនួន ១,៨៩៩ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយនៅតែរីកចម្រើនជាមួយនឹងគម្រោងជួសជុល និងពង្រីកយ៉ាងច្រើនបន្ថែមទៀតនៅពេលខាងមុខផងដែរ។

 

ជាមួយគ្នានោះដែរ ក្រៅពីរកស៊ីវិស័យប្រេងឥន្ធនៈ ក្រុមហ៊ុនចាស់វស្សាតេលាកំពុងតែរកស៊ីរបរទាំងនេះថែមទៀតផង ដោយមុខរបរទាំងនោះមានដូចជា៖

  • ប្រេងរំអិល
  • ភ័ស្តុភារ
  • អាហារ និងភេសជ្ជៈ
  • ប្រេងខ្មៅ
  • រោងចក្រប្រេងរំអិល
  • សេវាប្រេងរំអិល
  • ហ្គាស LPG
  • កៅស៊ូថ្នល់
  • ផែប្រេងឥន្ធនៈ
  • ប័ណ្ណឥន្ធនៈ
  • តេលាម៉ាត/តេលា ស៊ុបភើ ម៉ាត

Pic3

គួររំលឹកថា កាលពីកន្លងទៅក្រុមហ៊ុនកម្ពុជាតេលា បានសម្រេចធ្វើការកែសម្រួលបាវចនា និមិត្តសញ្ញា (LOGO) របស់ក្រុមហ៊ុនកម្ពុជាតេលា ពីអក្សរបរទេស “TELA POWER FOR ENERGY”ប្តូរមកជាខេមរភាសា «តេលា ជាទីទុកចិត្ត» ។ ហើយគោលបំណងធំបំផុតដែលក្រុមហ៊ុនកម្ពុជាតេលា ធ្វើការកែប្រែបាវចនានេះគឺក្នុងគោលបំណងចូលរួមលើកកំពស់អក្សរសាស្ត្រជាតិ (ខ្មែរស្រឡាញ់ជាតិខ្មែរ)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia