អគ្គនាយកដ្ឋានពន្ធដារបង្ហាញចំណូលពន្ធដែលប្រមូលបាននៅឆមាសទី១ ឆ្នាំ២០២៤
Bunthoeun KoemJULY 25 20242.4 K views

នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ (ឆមាសទី១) ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញមានសរុបចំនួន ៧ ៧៦៧,៧៣ ប៊ីលានរៀល ឬប្រមាណជា ១ ៩១៧,៩៦ លានដុល្លារ ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។

67406736 2365651806860092 3625015520958349312 N

នេះតាមការបញ្ជាក់ពីឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅសម្រាប់អនុវត្ដបន្ដរបស់អគ្គនាយករដ្ឋានពន្ធដារ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២ឥ២៤។

ចំពោះលទ្ធផលប្រមូលពន្ធក្នុង ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល បានបង្ហាញថាចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូល បានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ០០៥,៧៤ ប៊ីលានរៀល ឬប្រមាណជា ២៤៨,៣៣ លានដុល្លា) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤៕

142900017

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia