មិនបាច់ទៅដល់កន្លែង! ចង់ចេញរកស៊ីវិស័យសាឡន តែគ្មានជំនាញច្បាស់ អាចដាក់ពាក្យរៀនតាមលីង១នេះបានគ្មានអស់លុយ១រយ
ធី ស្រីល័ក្ខJULY 19 2024362 views

វិស័យសាឡន ជាវិស័យមួយដែលនារីភាគច្រើនប្រាថ្នាចង់បើករកស៊ីនៅផ្ទះ ព្រោះវិស័យមួយនេះបើសិនជាយើងចេះច្បាស់ប្រាកដជាអាចរកចំណូលបានច្រើន មិនតែប៉ុណ្ណោះជំនាញសាឡននេះដែរ បើយើងចង់រៀនគឺត្រូវចំណាយលុយអស់ច្រើនណាស់។

ប៉ុន្តែ ពេលនេះបងប្អូនដែលចង់រៀនវិស័យសាឡននេះទោះគ្មានប្រាក់គ្រប់គ្រាន់ក៏អាចរៀនបានដែរ ព្រោះពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងជ្រើសរើស សិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ដោយប្អូនអាចធ្វើការចុះឈ្មោះតាមរយៈ លីងនេះបានhttps://scholarship.tvet.gov.kh/.../64d49368c76cb4475c0d5...

អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាល៖

១. ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ

២. ឱកាសការងារសមរម្យ និងចំណូលទៀងទាត់

៣. ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ

25

គួរបញ្ជាក់ថា ព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈ លេខ៖ 098 267 716, 069 967 979, 010 266 296, 081 429 969, 012 403 644, 093 808 057, 071 643 5388 ៕

26

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia