មានតែ១នៅខ្មែរ! Business Cambodia បង្កើតពិព័រណ៍អាជីវកម្មធំបំផុត ចូលរួមដោយសេរី បានកាដូហ្វ្រីៗ នៅទីតាំង១នេះ
SOKLY SONOVEMBER 10 2023691 views

នៅថ្ងៃទី២ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារ Baksey Media បានរួមគ្នាបង្កើតកម្មវិធីដ៏ពិសេសមួយគឺ ពិព័រណ៍មុខរបរ២០២៣-Start Up Expo 2023 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ហៅកាត់សាលាតិចណូ)។

2

 

កម្មវិធីដ៏កំរមួយនេះ បើកឱ្យបងប្អូនគ្រប់រូបចូលរួមដោយសេរីក្នុងការទស្សនា ស្ដង់អាជីវកម្មខ្មែរថ្មីៗប្លែកៗរួមផ្សំជាមួយស្ដង់អាហារសម្បូរបែប ក្បែរ១០០ស្ដង់។ នេះជាឱកាសពិសេសបំផុតសម្រាប់បងប្អូនដែលមានបំណងចង់ចេញរកស៊ី អាចមកប្រមូលគំនិតថ្មី ក៏ដូចជាមើលគំរូអាជីវកម្មផ្សេងៗដែលមានដាក់បង្ហាញ ព្រមទាំងឆ្លៀតឱកាសសួរនាំបទពិសោធន៍ពីម្ចាស់អាជីវកម្មគ្រប់រូបផងដែរ។

 

លើសពីនេះ Baksey Media ក៏មានការចែកជូនសៀវភៅ ចំណងជើង «១០១គំនិតលក់» ៣០០០ក្បាលហ្វ្រីៗ ដើម្បីជាចំណងដៃពិសេសនៅចុងឆ្នាំនេះសម្រាប់ជាការថ្លែងអំណរគុណចំពោះទឹកចិត្តដែលបងប្អូនបានគាំទ្រពួកយើងរហូតមក។

7

 

ពិសេសប៉ុណ្ណឹងនៅមិនទាន់អស់ទេ ម្ចាស់ស្ដង់ទាំងអស់ក៏មានការផ្ដល់ជូនជាច្រើនដូចជា ការលក់បញ្ចុះតម្លៃ ទិញមួយថែម២ ការចែកជូនហ្រ្វីៗនូវ អាហារជាច្រើនមុខរាប់រយចាន ភេសជ្ជៈឆ្ងាញ់ៗរាប់រយកែវ វត្ថុអនុស្សាវរីយ៍ឃ្យូតៗរាប់មិនអស់ ហើយថែមទាំងមានការលេងហ្គេមយករង្វាន់ដែលរៀបចំដោយម្ចាស់ស្ដង់ផ្ទាល់ផងដែរ។

3

 

នៅមិនទាន់អស់ពិសេសទេ លោកអ្នកក៏អាចចូលរួមទស្សនាការឡើងធ្វើបទបង្ហាញ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍របស់ម្ចាស់អាជីវកម្មទាំងអស់ ដោយឥតគិតថ្លៃនៅលើឆាកមួយដែលរៀបចំដោយក្រុមការងាររបស់យើង។ នៅលើឆាកនោះទៀតសោត ក៏មានការសម្ដែងល្ខោនខោលជូនលោកអ្នកទស្សនាជាការកម្សាន្តដោយសេរីដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ។ ថាមើល៍! រកនៅណាបានពិសេសបែបហ្នឹង?

4

 

សូមជម្រាបផងដែរថា Business Cambodia ក៏មានស្ដង់ដាក់លក់សៀវភៅគ្រប់ចំណងជើង និងសៀវភៅចេញថ្មីជាច្រើនក្បាល នៅក្នុងកម្មវិធីដ៏ពិសេសបំផុតមួយនេះដែរ ហើយពួកយើងមានការលក់បញ្ចុះតម្លៃទៅលើសៀវភៅជាច្រើនចំណងជើង។ ដូច្នេះសូមកុំឱ្យឱកាសកំរនេះរំលងផុតឱ្យសោះបបួលដៃគូដៃកង់ឱ្យហើយទៅ ជួបគ្នាថ្ងៃទី២ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នេះណា៎...!

០០

អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)

 

✅ ចង់បានគំនិតល្អៗចេញរកស៊ីដោយខ្លួនឯងកុំភ្លេចចូលរួម សិក្ខាសាលាពិព័រណ៍មុខរបរ២០២៣នៅថ្ងៃខាងមុខនេះ! ចួបវាគ្មិនទាំង 6 រូបក្នុងសិក្ខាសាលាពិព័រណ៍មុខរបរ2023 ដែលពួកគាត់នឹងផ្តោតលើប្រធានបទសំខាន់ៗដូចក្រោម៖

✅ គំរូចាប់ផ្ដើមគ្លីនិក និងការកៀរគរទុន

✅ គំនិតប្រមូលទុនពង្រីកសាខារបស់WINSOU

✅ តិចនិកប្រមូលទុនចាប់ផ្ដើមអាជីវកម្មឆ្នាំ២០២៤

✅ គំនិតធ្វើអាជីវកម្មដំណាំកាកាវ

✅ គំនិតបង្កើតរោងចក្រគ្រឿងសង្ហារឹម

✅ គំនិតបង្កើត និងអភិវឌ្ឍផលិតផលថ្មី

____________

🕛️️️️ ធ្វើនៅថ្ងៃ 02​/ធ្នូ/2023 ដល់ថ្ងៃ 03/ធ្នូ/2023

📍️️️️ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)

💲️️ តម្លៃ 45$/ម្នាក់

🎯️️️️️️ ចុះឈ្មោះ10នាក់ដំបូងនឹងទទួលបានសៀវភៅហ្រ្វេនឆាយកូនកាត់១ក្បាល!

👉️️ ចុះឈ្មោះតាមតេឡេក្រាម https://t.me/ChamnanBC

399539235 876672183824415 8900264093878270071 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia