បុរី ប៉េង ហួត និង ធនាគារ ហុង លីអុង សហការគ្នាផ្ដល់កម្ចីទិញផ្ទះអត្រាការប្រាក់ត្រឹមតែ 7% មិនធ្លាប់មានពីមុនមក
Daneth MechNOVEMBER 30 2024

ភ្នំពេញ- នាថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2024 បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍលើអចលនទ្រព្យឈានមុនគេមួយនៅកម្ពុជា និងធនាគារ ហុង លីអុង ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយដែរនោះ បានសហការគ្នាជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្ដល់កម្ចីទិញផ្ទះដល់អតិថិជនដែលមានបំណងចង់បង់រំលស់ក្នុងលក្ខខណ្ឌដ៏ពិសេសបំផុត។

 

Photo 2024 11 30 16 00 52 (2)

Photo 2024 11 30 16 00 52

 

កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនដែលទិញផ្ទះនូវឱកាសដែលមិនធ្លាប់មានពីមុនមក ដោយផ្ដល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែងទាបបំផុតរហូតដល់ 7% ក្នុងមួយឆ្នាំ​ រយៈពេលរហូតដល់​ 25ឆ្នាំ សម្រាប់ការទិញផ្ទះដែលសាងសងរួចរាល់ ដែលជាការផ្តល់ជូនយ៉ាងពិសេសមិនធ្លាប់មានពីមុនមក។ អ្វីដែលកាន់តែពិសេសបន្ថែមទៀតនោះ គឺនៅបុរី ប៉េង ហួត មានផ្ទះសាងសង់រួច 100% អាចចូលរស់នៅបានត្រឹមតែ 1 សប្ដាហ៍ដោយមិនចាំបាច់រង់ចាំយូរ។

 

Photo 2024 11 30 16 00 50

Photo 2024 11 30 16 00 53

 

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីតាំងការិយាល័យលក់ផ្ទះ បុរី ប៉េង ហួត គម្រោងហ្គ្រេនស្ដា ផ្លាទីនីម ផ្លូវជាតិលេខ ១ ខណ្ឌច្បារអំពៅ រយៈពេលពីម៉ោង ៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក។ កិច្ចសហការនេះ គឺមានគោលបំណងផ្តល់ឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលមានបំណងប្រាថ្នាចង់បានផ្ទះក្នុងក្ដីស្រមៃរបស់ខ្លួននៅបុរី ប៉េង ហួត។

ភាពជាដៃគូរវាង បុរី ប៉េងហួត និងធនាគារ ហុង លីអុង នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បុរី និង ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេស និងភាពងាយស្រួលដល់អតិថិជនក្នុងការទិញផ្ទះតាមរយៈការផ្តល់កញ្ចប់ប្រាក់កម្ចីទិញផ្ទះដ៏ពិសេសនេះ ។

 

Photo 2024 11 30 16 00 54

 

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាយល័យលក់ផ្ទះរបស់បុរី ប៉េង ហួតគ្រប់ទីតាំង ដូចជានៅ គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (ផ្លូវជាតិលេខ១) គម្រោង ដឹស្ដា ដាយមិន (ផ្លូវ ៦០ ម៉ែត្រ) គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) និង គម្រោង ដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A) ឬ ទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួតតាមរយៈលេខទូរសព្ទ 016/017 596 789 ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia