ពិព័រណ៍បញ្ចុះតម្លៃខ្នាតធំនាឳកាសបុណ្យចូលឆ្នាំចិន មានជិត៣០០ស្តង់ បញ្ចុះតម្លៃកក់ស្តង់រហូតដល់ ១៥% ត្រឹមចុងខែធ្នូ  
Hang ChhenglyNOVEMBER 30 2024

ភ្នំពេញ៖ នាឱកាសការប្ររព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នៅពេលខាងមុខនេះ  ក្រុមហ៊ុន KHB Events នឹងរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍លក់បញ្ចុះតម្លៃខ្នាតធំឈ្មោះ Cambodia Annual Mega Sales 2025 ដែលនឹងផ្តល់ការបញ្ចុះតម្លៃកក់ស្តង់រហូតដល់១៥% សម្រាប់ការកក់ស្តង់នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤នេះ ។1.khb

ក្រុមហ៊ុន KHB Events  បានប្រកាសឱ្យអតិថិជនដែលមានបំណងចុះឈ្មោះចូលរួមមហាព្រឹត្តិការណ៍ខាងលើនេះ ទាំងអស់សូមប្រញ៉ាប់រួសរាន់អញ្ជើញមកកក់ស្តង់ពិពណ៌ចាប់ពីពេលនេះ ព្រោះមហាព្រឹត្តិការណ៍ Cambodia Annual Mega Sales 2025 នៅសល់ប្រហែល១០០ស្តង់ចុងក្រោយប៉ុណ្ណោះ ខណៈមហាព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីអតិថិជនដែលមានសក្តានុពលយ៉ាងហោចណាស់ជាង ១0ម៉ឺននាក់។2.khb

3.khbបើតាមក្រុមហ៊ុន មហាព្រឹត្តិការណ៍នេះ នឹងរៀបចំមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី17 ដល់ថ្ងៃទី19 ខែមករា ឆ្នាំ ២០២៥ ដែលវានឹងក្លាយទៅជាពេលវេលាដ៏រីករាយនាឳកាសការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាម សម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកទំនិញដែលមានគុណភាពល្អៗនិងតម្លៃសមរម្យព្រមទាំងមានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។4.khb

5.khbក្រុមហ៊ុន KHB Events រៀបចំព្រឹត្តិការណ៍ពិពណ៌ខាងលើនេះ មានបទពិសោធជាង១០ឆ្នាំ   និង បានប្តេជ្ញាខិតខំយ៉ាងខ្លាំងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ Cambodia Annual Mega Sales 2025 នេះនឹងក្លាយទៅជាឱកាសសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មនានាក្នុងការដាក់តាំងបង្ហាញទីផ្សារឬដាក់លក់ផលិតផលបញ្ចុះតម្លៃរបស់ខ្លួនឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពេលវេលាដើមឆ្នាំ២០២៥នេះ។7.khb

ជាមួយគ្នានោះ ក្រុមហ៊ុន KHB Events បានប្រកាសធានាត្រៀមស្តង់លក់ដែលប្រកបដោយគុណភាពនិងភាពទាក់ទាញបំផុតចំនួនតែ៣០០កន្លែងប៉ុណ្ណោះសម្រាប់ប្រភេទអាជីវកម្មចម្រុះលើគ្រប់វិស័យចាប់តាងពីម៉ូដេល គ្រឿងអេឡិកត្រូនិក គ្រឿងតុបតែងគេហដ្ឋាន អចលនទ្រព្យ យានយន្ត ម្ហូបអាហារ និងសំភារៈប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត ហើយក្រុមហ៊ុន ជឿជាក់ថាព្រឹត្តិការណ៍នេះនឹងក្លាយទៅជា ពិពណ៍ទិញទំនិញដ៏ពេញនិយមបំផុតសម្រាប់អ្នកដែលចូលរួមទស្សនានិងម្ចាស់ស្តង់ទំនិញទាំងអស់។8.khb

ទាក់ទិននឹងព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sales 2025  នេះ  លោក​ ទឹម វុត្ថា នាយកគ្រប់គ្រងក្រុមហ៊ុន KHB Events  បានឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ នៅចុងឆ្នាំនេះ  គឺជាផ្នែកមួយនៃការធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ ក្រោយទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក។

9.khb

លោកសង្កត់ទៀតថា អាជីវកម្មទាំងឡាយណាដែលមិនបានចូលរួមនៅក្នុងការតាំងពិព័រណ៍ ក៏ពិបាកលក់នូវផលិតរបស់ខ្លួនផងដែរ ។ បើទោះបីពួកគេពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធអនឡាញដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ ក៏មិនសូវមានការលក់ចេញច្រើនដូចការលក់ដូរនៅក្នុងកម្មវិធីពិពណ៌នេះនោះទេ ។10.khb

លោកបន្ថែមថា៖ «ដូច្នេះ   ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2025 នៅដើមឆ្នាំ2025នេះ នឹងជួយលក់នូវផលិតផលរបស់ម្ចាស់អាជីវកម្ម ដែលនៅសល់ច្រើន អាចលក់លៀងឃ្លាំងក្នុងឱកាសនេះបាន ខណៈក្រុមហ៊ុនបច្ចុប្បន្ននេះ ក៏កំពុងមានការបញ្ចុះតម្លៃរហូតដល់ ១៥ % សម្រាប់ការកក់ស្តង់ផងដែរ«។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់ (AJF) បានទទួលស្គាល់ដែរថា  ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2025 របស់ក្រុមហ៊ុន KHB Events នៅចុងឆ្នាំនេះ គឺឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសជាព្រឹត្តិការណ៍ប្រមូលផ្តុំនូវម្ចាស់អាជីវកម្ម និងមុខទំនិញព្រមទាំងផលិតផលជាច្រើនប្រភេទលក់ជូនអ្នកចូលរួម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមទស្សនា អាចចំណាថវិការបស់ខ្លួនទិញយកនូវផលិតផលក្នុងតម្លៃធូថ្លៃ និងមានគុណភាពខ្ពស់។13.khb

លោក សង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុន KHB Events ជាក្រុមហ៊ុនរៀបចំពិពណ៌ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង  ជាពិសេសមានជំនាញ និងបទពិសោធន៍ពេញលេញក្នុងការរៀបចំព្រឹត្តិការណពិពណ៌ប្រចាំឆ្នាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ​។  លើសពីនេះទៀត លោកសង្កេតឃើញថា ការរៀបចំព្រឹត្តិការណ៍ពិពណ៌ពីពេលមុនៗ របស់ក្រុមហ៊ុន KHB Events ទទួលបាននូវការគាំទ្រច្រើន។12.khb 

ជាមួយគ្នានេះ  លោកសង្ឃឹមថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2025 របស់ក្រុមហ៊ុននៅងដើមឆ្នាំ២០២៥នេះ ក៏នឹងទទួលបានគាំទ្រពីប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មបន្ថែមទៀត ។

ជុំវិញបញ្ហានេះដែរ  លោក ផល សុខចំរើន នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាអ្នកឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍នេះ សបានឱ្យដឹងថា ក្រុមហ៊ុន KHB Events  គឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈ  និងបទពិសោធន៍ខ្ពស់ក្នុងការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌លំដាប់ថ្នាក់ជាតិ ខណៈធនាគារ ACLEDA គឺជាដៃគូរសហការរៀបចំដ៏សំខាន់នេះ ។

លោក ផល សុខចំរើន  បន្ថែមថា បើទោះបីជាសេដ្ឋកិច្ចពិភពលោក និងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនសូវជាល្អក៏ដោយ  ក៏អាជីវកម្មនានានៅតែមានដំណើការទៅមុខដដែល។ មិនត្រឹមតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ពិពណ៌លំដាប់ថ្នាក់ជាតិនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យដំណើការល្អឡើងវិញ តាមរយៈការចំណាយលុយទិញផលិតផលរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋនាឱកាសនោះ។

14.khbលោក សង្កត់ធ្ងន់ទៀតថា  ជាងនេះទៅទៀតមហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ជួបគ្នាជាមួយអតិថិជនដោយផ្ទាល់ផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិក អង្គការមូលនិធីកុមារពិការ (KPF) ដែលជាដៃគូ សហការរៀបចំ Cambodia Annual Mega Sales 2025 ជាមួយ ក្រុមហ៊ុន KHB Events  បានចាត់ទុកព្រឹត្តិការណ៍នេះ មានសារៈសំខាន់ និងល្អបំផុត ក្នុងការជួយដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ផលិតផលក្នុងការលក់ផលិតផលលៀងឃ្លាំងរបស់ពួកគេនៅដើមឆ្នាំ និងបានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អតិថិជនដោយផ្ទាល់ផងដែរ។

លោក បន្តថា មិនត្រឹមតែប៉ុណ្ណោះ  មហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយគាំទ្រដល់សង្គមតាមរយៈការផ្តល់នូវថវិកាមកពីការរៀបចំតាំងពិពណ៌នេះផងដែរ។  ដូច្នេះ លោក បានអំពាវនាវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងម្ចាស់ផលិតផលទាំងអស់ចូលរួមជួយទិញស្តង់ពិព័រណ៍ សម្រាប់ដាក់លក់នូវផលិតផលរបស់ខ្លួនឱ្យបានច្រើន ជាពិសេសពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមគាំទ្រ ឱ្យបានគ្រប់គ្នា៕15.khb

ដូច្នេះដើម្បីកុំឲ្យខកខានពេលវេលាដ៏អស្ចារ្យនេះនិងដើម្បីអាចជួបជាមួយនឹងអតិថិជន សម្រាប់រយៈពេល៣ថ្ងៃដោយគ្រាន់តែទំនាក់ទំនងមកកាន់ក្រុមការងារបស់ KHB Events ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការរៀបចំស្តង់។

  • 📆ថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ២០២៥
  • ⏰ ម៉ោង ៩:០០ ព្រឹក - ៩:០០ យប់
  • 📍ទីតាំង: មជ្ឍមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ
  • 🔎ទស្សនិកជនដែលរំពឹងថាចូលរួមចំនួន ១០មុឺននាក់

☎️ សម្រាប់ព័ត៌មានការកក់ស្តង់ និង ស្ព័នស័រ សូមទំនាក់ទំនង តាមទូរស័ព្ទ៖ 096 244 9880/016 806 804/060 815 515/ 010 94 76 40

Facebook Page: @KHB Events

Website: www.khbevents.com

  #khbevents   #CambodiaAnnualMegaSales2025

 

Hang Chhengly

អត្ថបទសរុប៖ 24

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia