អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិតDEEPALបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤
Bunthoeun KoemNOVEMBER 30 2024

ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិត𝐃𝐄𝐄𝐏𝐀𝐋 បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដោយមានអធិបតីភាព លោក ងន សាំង ដែលជាអគ្គនាយករបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) រួមទាំងលោកស្រី Gao Ying នាយិការងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CHANGAN AUTO MOBILE ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ និងវត្តមានភ្ញៀវកិត្តិយសមកពីក្រុមហ៊ុនដែលជាដៃគូ អ្នកសាព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាលើរថយន្តល្បីៗជាច្រើនរូប។ 

 

468611236 887874886880532 8392038630333132370 N

468610365 887874850213869 9157980222662525421 N

 

នៅក្នុងថ្លែងសុន្ទរកថា លោកអគ្គនាយកក្រុមហ៊ុន អ អឹម អេ បានបង្ហាញពីភាពជោគជ័យក្នុងការលក់រថយន្តដែលនាំចូលដោយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) កន្លងមកនិងភាពល្បីល្បាញនៃម៉ាកយីហោDEEPALនៅក្នុងទីផ្សារប្រទេសកម្ពុជាក៏ដូចជាទីផ្សារនៅឯបរទេសដ៏ទៃទៀត។ លោកអគ្គនាយកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នៅនូវរថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបឈានមុខ និងជាពិសេសគឺផ្តល់ជូននូវសេវាកម្មល្អបំផុតចំពោះអតិថិជន ក្រោយពេលទិញរថយន្តរួចពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវរថយន្តអគ្គិសនីម៉ាកDEEPAL។

 

Photo 2024 11 30 11 43 20

 

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្តDEEPALនេះត្រូវបានរចនាយ៉ាងលេចធ្លោ និងប្រកបដោយផាសុកភាព ជាពិសេសត្រូវបានជ្រើសរើសយកទីតាំងដែលល្អបំផុតនៅក្នុងទីក្រុង ដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទស្សនារថយន្តផ្ទាល់ ក៏ដូចជាមកធ្វើការបើកបរសាកល្បងរថយន្តអគ្គិសនី DEEPALទាំងពីរម៉ូដែលគឺ L07 និង S07ដែលមានទីតាំងគឺស្ថិតនៅលើមហាវិថីព្រះមុនីវង្ស សង្កាត់ បឹងត្របែក ខណ្ឌ ចម្ការមន រាជធានីភ្នំពេញ ទល់មុខក្រសួងអភិវឌ្ឍន៍ជនបទ។

 

សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តអគ្គិសនី DEEPAL អតថិជនអាចទំនាក់ទំនងតាមរយៈ ៖
• Facebook Page: 𝐃𝐞𝐞𝐩𝐚𝐥 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 https://www.facebook.com/share/1Dsjtk6pub/?mibextid=LQQJ4d
• លេខទូរស័ព្ទ៖ 𝟎𝟕𝟖 𝟗𝟗𝟗 𝟕𝟗𝟓
• 📥Chanel Telegram: https://t.me/ChanganCambodiaOfficial
• 📥Chanel Telegram: https://t.me/DEEPALCAMBODIA
• ទីតាំង Google Map: https://bit.ly/3ZlgUhs


អំពី CHANGAN AUTO៖
បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និងប៉ាគីស្ថានផងដែរ។
Changan មានបទពិសោធផលិតរថយន្តជាង៤០ឆ្នាំ មានវិស្វករ និងអ្នកបច្ចេកទេស 18000នាក់ មកពី៣០ប្រទេសជុំវិញពិភពលោក មានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ R&D នៃទីក្រុងចំនួន១០ សំខាន់ៗនៅក្នុងប្រទេសប៉ែកអុឺរ៉ុប និង អាសុី។ រថយន្តCHANGAN ទទួលបានពានរង្វាន់លើផ្នែកឌីស្សាញ ជាច្រើន លើឆាកអន្តរជាតិក្នុងនោះ DEEPAL L07 ទទួលបានពាន Reddot Product Design ក្នុងឆ្នាំ២០២៣ ពីស្ថាប័ន Reddot៕ 

 

Photo 2024 11 30 11 43 48

Photo 2024 11 30 11 45 32

Photo 2024 11 30 11 41 55

Photo 2024 11 30 11 43 02

Photo 2024 11 30 11 44 27

Photo 2024 11 30 11 42 38

Photo 2024 11 30 11 57 34

Photo 2024 11 30 11 45 09

Photo 2024 11 30 11 43 31

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia