ចាប់ពីពេលនេះ​ទៅ​ សាធារណៈជនអាច​ ថតរូបនៅប្រាសាទអង្គរ ដោយមិនបាច់ស្នើសុំឬបង់ប្រា.ក់ទេ
Ping Chou EngJULY 25 2024848 views

តាមប្រភពពីក្រសួងព័ត៌មានចុះផ្សាយថ្ងៃទី ២៥ ខែកក្កដានេះ បានឱ្យដឹងថា ចាប់ពីពេលនេះទៅអាជ្ញាធរជាតិអប្សរា សម្រេចបើកឱ្យ សាធារណៈជន ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិ អាចថតរូបដោយទូលំទូលាយ នៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតឬបង់ប្រាក់នោះទេ សម្រាប់ករណី​ថតបែបផ្ទាល់ខ្លួននិងជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ ក្នុងន័យវិជ្ជមាន។


. ផ្នែកសេវាដែលពុំតម្រូវឱ្យបង់ប្រាក់ ឬ ពុំចាំបាច់ដាក់ពាក្យស្នើសុំ៖

 

-ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tik Tok...etc.) ដោយប្រើទូរសព្ទដៃ។

 

-ត្រូវចៀសវាងការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌ និងវប្បធម៌ នៅគ្រប់ផ្នែកទាំង អស់នៃសេវាទូទៅ។

 

. ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រង ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ ដ្រូន។

 

- អនុញ្ញាតទាំងសម្លៀកបំពាក់ជាតិ ឬ អន្តរជាតិ។

 

- សម្លៀកបំពាក់ដែលមានលក្ខណៈ ប្រពៃណីត្រូវបានលើកទឹកចិត្តឱ្យប្រើ ប្រាស់សម្អាងការ ដែលទទួលស្គាល់ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

 

អាស្រ័យដូចបានជម្រាបជូនខាងលើសូមភ្ញៀវទេសចរជាតិនិងអន្តរជាតិ ប្រតិបត្តិករទេសចរនិងសាធារណៈជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ចំពោះដំណឹងសេវាសាធារណៈខាងលើនេះ៕

 

452217979 960096406128207 8178321811365802013 N

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia