ស្អាតៗណាស់! នេះគឺជាគំរូប្លង់ ផ្លូវល្បឿនលឿនទី២ និងផ្លូវល្បឿនលឿនទី៣ ឃើញហើយចង់ធ្វើដំណើរ
Bunthoeun KoemJULY 23 20244.4 K views

បច្ចុប្បន្នផ្លូវល្បឿនលឿននៅកម្ពុជាបានកំពុងដំណើរការមួយខ្សែហើយ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដព្រះសីហនុ។ យ៉ាងណាមានគម្រោងផ្លូវល្បឿនលឿនពីរបានកំពុងដំណើរសាងសង់ និងសិក្សា ដោយក្នុងនោះរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកមើលពីគម្រោងប្លង់នៃគម្រោងផ្លូវល្បឿនលឿនទាំងពីរនេះ។

១. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

គម្រោងផ្លូវល្បឿនល្បឿនទី២នេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០២៣ បញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ គម្រោងផ្លូវល្បឿនលឿនមួយនេះ ទទួលបានសិទ្ធិវិនិយោគសាងសង់ដោយក្រុមហ៊ុន CRBC ដែលទុនវិនិយោគសរុប ១.៣៦៧ លានដុល្លារ​អាមេរិក។

គម្រោងផ្លូវលល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ គឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ ចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ខាងក្រោមនេះគឺជាគំរូប្លង់នៃគម្រោងខាងលើ៖

២. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

គម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ)រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់ភ្នំពេញ ប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១ គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ។

គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយជំហានទី១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២.៥ ពាន់លានដុល្លារ និងជំហានទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ១.៧ ពាន់លានដុល្លារ។ ដោយគម្រោងនេះត្រូវបានសិក្សា និងសាងសង់ដោយក្រុមហ៊ុន CRBC។ ហើយថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រូប្លង់ដែលមានភ្ជាប់ដូចរូបភាពខាងក្រោម៖

80939db0 E766 4321 B56e B27ad5f6a9c2

3377c208 2a6a 4f92 A1ae C95f8cdcc66c

C4541ead D722 42de Be59 0baed5b25d0a

40fb46fe A69e 4c87 A183 0319e6ca2391

1bd0186f 9317 4216 9d5d 889bf041a7f6

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia