ដំណឹងល្អ!​ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទីតាំង៧នេះ ផ្សាយការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ SEA Game
Bunthoeun KoemAPRIL 26 2023496 views

ជាដំណឹងរីករាយសម្រាប់បងប្អូនដែលមិនទទួលបានសំបុត្រចូលទស្សនាផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Game) ខណៈថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាពសព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ចំនួន ៧ ទីតាំង។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ ចំពោះទីតាំងទាំង ៧ ដែលនឹងរៀបចំការផ្សាយបន្ដផ្ទាល់ឲ្យប្រជាពលរដ្ឋទស្សនាការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្ដិការណ៍ SEA Game នេះរួមមាន៖

១. សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ

២. សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ

៣. ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅក្នុងសង្កាតនិរោធ ខណ្ឌច្បារអំពៅ

៤. សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា

៥. សួនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ

៦. សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ពជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

៧. ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

គួរបញ្ជាក់ផងដែរថា ការចាក់ផ្សាយនេះគឺ ទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ។ ដើម្បីចូលរួមអបអរសាទព្រឹក្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Game) ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

343437799 257768033391661 6296476861934141488 N

អត្ថបទដោយ៖ ឌឿក ស្រីនុត  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia