ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារលំដាប់ជួរមុខនៅកម្ពុជាបានប្រកាសសម្ពោធជាផ្លូវការ
Sopheak PichSEPTEMBER 16 2022

ភ្នំពេញ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារបង្កើតឡើងក្រោមការចូលរួមវិនិយោគរបស់ អ្នកឧកញ៉ា លី ហួរ ជាមួយ ដៃគូជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings បានប្រកាសបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។

ពិធីសម្ពោធនេះមានការចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម មីកាមិ ម៉ាសាហិរ៉ូ (H.E. Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​​ភ្ញៀវកិត្តិយស​ជាតិ និងអន្តរជាតិ ។

Photo 2022 09 16 10 14 04

Photo 2022 09 16 10 14 07ដូចដែលបានដឹងរួចមកហើយ ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជនស្គាល់យ៉ាងច្បាស់ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings។ ការវិនិយោគរបស់ក្រុមហ៊ុនដ៏ធំមកពីប្រទេសជប៉ុនក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។

Photo 2022 09 16 10 13 42

Photo 2022 09 16 10 13 49

Photo 2022 09 16 10 13 52ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅតាមផែនការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាជីវកម្មរបស់ធនាគារនឹងផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធឌីជីថល ដែលរួមមានប្រព័ន្ធធនាគារស្នូល ប្រព័ន្ធធនាគារចល័ត ឬ ម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។ ធនាគារនឹងបន្ថែមចំនួនម៉ាស៊ីន អេ ធី អ៊ឹម និងបន្តអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ធនាគារឱ្យកាន់តែប្រសើរថែមទៀតដោយមានការចូលរួមជាមួយដៃគូរអាជីវកម្មដែលមានសក្ដានុពល និងបណ្ដាភាគីពាក់ព័ន្ធដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាម យុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តនេះគឺមានការគំាទ្រយ៉ាងពិសេសពីធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏មានគម្រោងក្នុងការពង្រីកចំនួនសាខាបន្ថែមទៀត ដើម្បីពង្រីកនូវវិសាលភាព បម្រើអតិថិជនគ្រប់ទីកន្លែងទៅដល់​ ភូមិ ឃុំ និងកេរ្តិ៍ឈ្មោះរបស់ធនាគារអោយបានកាន់តែល្អបំផុត។

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមព្រឹក្សាភិបាលនៃធនាគារ អេស ប៊ី អាយ លី​ ហួរ បានមានប្រសាសន៍ថា៖ « ដោយសារមានការប្តេជ្ញាចិត្តដ៏មុតមាំ ទើបយើងអាចប្រែក្លាយខ្លួនពីមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជ អេស ប៊ី អាយ លី ហួរ ប្រកបដោយជោគជ័យ។»

អ្នកឧកញ៉ាបានលើកឡើងទៀតថា គោលបំណងនៃការបង្កើតធនាគារ អេស ប៊ី អាយ លី​ ហួរ គឺដោយសារចង់លើកមុខមាត់ថ្មីលើវិស័យធនាគារជាមួយដៃគូដែលមានបទពិសោធន៍ និងការជួយជ្រោមជ្រែងដល់ការរស់នៅរបស់ប្រជាជនកម្ពុជា អាជីវករ និងអ្នកជំនួញកម្ពុជាឱ្យទទួលបាននូវបទពិសោធន៍ សេវាកម្មធនាគារបែបឌីជីថលដ៏លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ដែលក្នុងនោះផ្តោតលើផ្នែកសេវាហិរញ្ញវត្ថុរាប់ទាំងខ្នាតតូច រហូតដល់ខ្នាតធំ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។

«ខ្ញុំចង់ឃើញប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ មានភាពងាយស្រួល និងមានការរីកចម្រើន តាមរយៈសេវាកម្មហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈដូច្នេះហើយធនាគារ អេស ប៊ី អាយ លី ហួរ ក៏មានគោលដៅចម្បងក្នុងការពង្រីកខ្លួនឱ្យច្រើនបំផុត និងឆាប់រហ័សបំផុតទៅក្នុងតំបន់នានានៅក្នុងប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លី ហួរ។​

ក្នុងឱកាសសម្ពោធជាផ្លូវការនេះ  ធនាគារ អេស ប៊ី អាយ លី ហួរ​​ មានការផ្តល់ជូន​សេវាកម្មប្រាក់បញ្ញើសន្សំដ៏មានសុវត្ថិភាព សន្សំដោយទំនុកចិត្ត និងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៧៥% ខណៈកម្ចីទិញផ្ទះអាចទទួលបានទំហំរហូត ដល់៩៥% ជាមួយអត្រាការប្រាក់ទាប ចាប់ពី ០.៦៤% ប៉ុណ្ណោះក្នុង១ខែ និងមានរយៈពេលកម្ចីវែងបំផុត រហូតដល់ ២៥ឆ្នាំ។ ក្រៅពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ​ក៏កំពុងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័តនៅលើទូរសព្ទដៃ ដែលអាចទាញយក និងបង្កើតគណនីបានដោយខ្លួនឯងយ៉ាងងាយស្រួល។ ដើម្បីទាញយកសូមចុច onelink.to/sbilhmobileapp

Photo 2022 09 16 10 13 56

Photo 2022 09 16 10 13 59

គួររំលឹកផងដែរថា ទន្ទឹមនឹងការកម្លាយខ្លួនជាធនាគារពាណិជ្ជនៅដើមឆ្នាំ២០២០ក៏ជាពេលវេលាដែលស្ថានភាពជំងឺឆ្លងកូវីដ-១៩ ក៏កំពុងរីករាលដាល និងបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសយើង ហើយក៏បានកំពុងបន្តជះឥទ្ធិពលមិនល្អលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិទាំងមូល ដែលជាឧបសគ្គមួយធ្វើឱ្យធនាគារពុំអាចរៀបចំពិធីសម្ពោធជាផ្លូវការបាន។ ទោះបីជាមានវិបត្តិយ៉ាងណាក៏ដោយ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងការគាំទ្រជាយុទ្ធសាស្ត្រ ពីធនាគារជាតិនៃកម្ពុជា ធនាគារ អេស ប៊ី អាយ លី ហួរ សម្រេចបានលទ្ធផលអាជីវកម្មយ៉ាងល្អប្រសើរ ហើយបានក្លាយជាធនាគារធំមួយក្នុងចំណោមធនាគារធំៗក្នុងប្រទេស ដែលមានសកម្មភាពអាជីវកម្មលេចធ្លោ និងទទួលស្គាល់ពីសាធារណៈជន ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្លាយខ្លួនមកជាធនាគារពាណិជ្ជ។ បច្ចុប្បន្ន ធនាគារបានពង្រីកការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេស ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗរបស់ធនាគារ រួមមាន៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ នេះ។ ខណៈពេលនៃការកម្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅ​ ចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ជាចុងបញ្ចប់ អ្នកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមគណអធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ អ្នកឧកញ៉ា  ឧកញ៉ា លោក​ លោកស្រី​ ដៃគូរអាជីវកម្មនានា និង​​ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែល​មាន​វត្តមាន​នៅក្នុងពីធីបើកសម្ពោធជាផ្លូវការរបស់ធនាគារ អេស ប៊ី អាយ លី ហួរឱ្យ

ជួបនូវពុទ្ធពរគ្រប់ប្រការ ទទួលបានជ័យជំនះគ្រប់ភារៈកិច្ច និងប្រកបរបរពាណិជ្ជកម្ម កាន់តែជោគជ័យ និងរីកចម្រើនជានិរន្តរ៍៕

សម្រាប់ព័ត៌មានបន្ថែមអំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីធនាគា អេស ប៊ី អាយ លី ហួរ សូមចូលទៅកាន់៖https://www.sbilhbank.com.kh/

www.facebook.com/sbilhbank.com.kh/

សម្រាប់ព័ត៌មានបន្ថែមអំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីធនាគា អេស ប៊ី អាយ លី ហួរ សូមចូលទៅកាន់៖ https://www.sbilhbank.com.kh/

www.facebook.com/sbilhbank.com.kh/

Telegram: http://t.me/sbilyhour

Instagram: http://instagram.com/sbilhbank

LinkedIn: http://linkedin.com/company/sbi-ly-hour-bank-plc

Tel: (+855)23 980 888

Sopheak Pich

អត្ថបទសរុប៖ 707

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia