មិនធម្មតា! ចំណុចពិសេសធំៗ២ នៃជំនាញ ដែលកញ្ញា រ៉ុន សុភី ទទួលអាហារូបករណ៍តម្លៃ៣០ម៉ឺន$ពីសាលាដ៏ល្បី
Kan DaraMARCH 29 2023666 views

ពាក្យចាស់បុរាណលោកពោលថា «វាសនាមនុស្សមើលមិនឃើញ» ទោះពុំអាចរើសទីកន្លែងកើតបាន តែអ្នកមានសិទ្ធគ្រប់គ្រាន់ក្នុងការកសាងជីវិតមួយដែលខ្លួនស្រមៃ។ ជាក់ស្តែងកញ្ញា រ៉ុន សុភី ពីអតីតក្មេងរើសសំរាម មកជានិស្សិតទទួលបានអាហារូបករណ៍តម្លៃ ៣០០,០០០ដុល្លារ បានសិក្សានៅសាកលវិទ្យាល័យមែលប៊ន (The University of Melbourne) ដ៏ល្បីល្បាញនៃប្រទេសអូស្ត្រាលី។

2 Story 1 38

ខាងក្រោមនេះគឺជា ចំណុចពិសេសធំៗ២ នៃជំនាញពាណិជ្ជកម្ម ដែលយុវតី រ៉ុន សុភី ទើបបានបញ្ចប់ការសិក្សានាចុងឆ្នាំ២០២២នេះ៖

១/. ចេញពីសាកលវិទ្យាល័យលំដាប់លេខមួយ របស់ប្រទេសអូស្ត្រាលី

សាកលវិទ្យាល័យ Melbourne គឺជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈដែលមានទីតាំងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ បង្កើតឡើងក្នុងឆ្នាំ១៨៥៣ ជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុតទីពីររបស់ប្រទេសអូស្ត្រាលី និងជាសាកលវិទ្យាល័យចំណាស់ជាងគេនៅ Victoria។ ក្នុងនោះកាសែត Times Higher Education បានចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យ Melbourne ឈរលើលេខរៀងទី៣៣ នៃសាកលវិទ្យាល័យកំពូលទាំងអស់នៅទូទាំងពិភពលោក និងជាប់លេខ១ ទូទាំងប្រទេស ក្នុងឆ្នាំ ២០២១-២០២២ នៃចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកប្រចាំឆ្នាំរបស់ខ្លួន។

២

/. ច្រកទ្វារនៃឱកាសការងារធំ

និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Melbourne អាចបើកទ្វារទៅរកការងារយ៉ាងទូលំទូលាយនៅទូទាំងវិស័យឧស្សាហកម្មចម្រុះ។ អាជីពការងារអាចជាផ្នែកគណនេយ្យ ធនាគារ សេដ្ឋកិច្ច ទីផ្សារ ប្រឹក្សា IT និងរដ្ឋាភិបាល ឬសូម្បីតែនៅទូទាំងពិភពនៃអាជីវកម្មអន្តរជាតិ។ ក្នុងនោះក៏អាចស្វែងរកការងារជាអ្នកគ្រប់គ្រងធនធានមនុស្ស អ្នកយុទ្ធសាស្រ្តអាជីវកម្ម អ្នកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ អ្នកវិភាគអាជីវកម្ម អ្នកស្រាវជ្រាវទីផ្សារ  អ្នកគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ ម៉ាក ឬអ្នកគ្រប់គ្រងផ្នែកលក់ជាដើម។

១១១

គួររំលឹកផងដែរថា កាលពីជាង១០ ឆ្នាំមុន គ្មាននរណាម្នាក់អាចនឹកស្មានថា ក្មេងស្រីដែលមានក្លិនខ្លួនស្អុយ ស្លៀកខោមិនខោអាវមិនអាវ ហើយផ្ញើជីវិតនៅលើទីលានចាក់សំរាមរូបនេះ អាចមានសម្រស់ស្រស់ស្អាត និងព្រមទាំងរៀនពូកែ រហូតបានអាហារូបករណ៍ទៅសិក្សានៅឯសាកលវិទ្យាល័យដ៏ល្បីមួយនៅប្រទេសអូស្រ្តាលីនោះឡើយ។ ប៉ុន្តែជាសំណាងល្អ ដែលសុភី បានជួបនឹងលោក Scott Neeson ជានាយកអង្គការមូលនិធិកុមារកម្ពុជា (CCF) គ្រាដែលលោកចុះចែកអាហារ និងសួរសុខទុក្ខក្មេងៗ នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ហើយពេលនោះហើយ ដែលបានប្រែវាសនា សុភី ក្នុងអាយុ ១១ឆ្នាំ ឲ្យមានឱកាសបានរៀនសូត្រនឹងគេ នៅក្នុងអង្គការនេះតែម្តង។ ជាក់ស្តែង កាលពី២០១៨ក្នុងវ័យ២១ឆ្នាំយុវតីរូបនេះ បានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី លើជំនាញពាណិជ្ជកម្ម ក្រោមការជ្រុំជ្រែងពីអង្គការនេះតែម្តង៕

 អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia