ផ្លូវដែកចំនួន ៨ គម្រោងតម្លៃជាង ១០ ពា.ន់លា.នដុ.ល្លារ កំពុងស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋ
Bunthoeun KoemAPRIL 23 2024346 views

ដើម្បីសម្រួលដល់ការដឹកជញ្ជូនផ្លូវដែកឲ្យកាន់តែទំនើប និងខ្លាំងជាងមុន រាជរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍផ្លូវដែកជាច្រើនខ្សែសរុបទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ។ ខណៈការអភិវឌ្ឍនេះត្រូវបានបែងចែកជាពីរគឺ រយៈពេលខ្លីនិងមធ្យម និងរយៈពេលវែង។

672071f8 32b0 4770 829c 81965d3f1439

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា តាមផែនការដឹកជញ្ជូនផ្លូវដែកត្រូវបានរៀបចំឡើងដោយផ្អែកលើការវិភាគស្ថានភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផ្សាភ្ជាប់នឹងវិស័យសេដ្ឋកិច្ច សង្គម និងការដឹកជញ្ជូនព្រមទាំងបទពិសោធន៍ និងការអនុវត្ដប្រកបដោយជោគជ័យក្នុងតំបន់។ការអភិវឌ្ឍផ្លូវដែកផ្ដោតលើការស្ដារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន (ភាគខាងជើង និងភាគខាងត្បូង) ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី (គន្លង និងខ្សែរថថ្មី)។

គម្រោងដឹកជញ្ជូនផ្លូវដែកសរុបមានចំនួន ៨ គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុប ១០ ០១០ លានដុល្លារ ដែលក្នុងនោះមានគម្រោងរយៈពេលខ្លីនិងមធ្យមចំនួន ៤ គម្រោង (២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣ ៨០០ ដុល្លារ និងគម្រោងរយៈពេលវែងចំនួន ៤ គម្រោង (២០២៧-២០៣៣) ស្មើនឹងទឹកប្រាក់ចំនួន ៦ ២១០ ដុល្លារ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia