គម្រោងសាងសង់ និងកែលម្អផ្លូវរថភ្លើងនៅកម្ពុជាឲ្យក្លាយទៅជាផ្លូវរថភ្លើងល្បឿនលឿនដែលមានល្បឿនយ៉ាងតិច ១៦០ គីឡូម៉ែត្រក្នុង១ម៉ោង គិតមកដល់ពេលនេះត្រូវបានសិក្សារួចរាល់មួយចំនួនធំហើយ។ តាមការសិក្សាបានឲ្យដឹងថា គម្រោងនេះនឹងសាងសង់ខុសពីទម្រង់ដើម និងត្រូវប្រើដើមទុនខ្ទង់ ៤ ពាន់លានដុល្លារឯណោះ។ នេះបើតាមការបង្ហើបឲ្យដឹងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅ។
ទម្រង់ថ្មី! ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់ថាផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជានឹងមិនធ្វើផ្ទាល់ដីដូចផ្លូវចាស់ទេ