ក្រុមហ៊ុន Pump Electric Solution រៀបចំកម្មវិធីសម្ពោធផលិតផល និងសិក្ខាសិលាពីផលិតផម៉ូទ័របូមទឹក និងឧបករណ៍អគ្គិសនី

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Pump Electric Solution បានប្រកាសសម្ពោធផលិតផលនិងសិក្ខាសាលានៅ Fairfield by Marriott Phnom Penh Hotel។ ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុនចំពោះឧស្សាហកម្មផ្សេងៗក្នុងប្រទេសកម្ពុជា ក៏ដូចជាការបង្ហាញពីផលិតផលទំនើបៗពីដៃគូរសហការរបស់  Pump Electric Solution ដែលជាក្រុមហ៊ុនដែលមានការទទួលស្គាល់ជាអន្តរជាតិផងដែរ។

 

ចំពោះព្រឹត្តិការណ៍នេះដែរ ក្រុមហ៊ុន Pump Electric Solution ក៏បានធ្វើបទបង្ហាញជាបន្តបន្ទាប់ដោយរោងចក្រដៃគូអន្តរជាតិឈានមុខគេមួយចំនួនរបស់ក្រុមហ៊ុនរួមមាន៖

  • ក្រុមហ៊ុន Hyundai Electric (កូរ៉េ) - ជារោងចក្រផ្គត់ផ្គង់ឌីហ្សង់ទ័រគ្រប់ប្រភេទ
  • Walrus Pump (តៃវ៉ាន់) - ត្រូវបានគេស្គាល់ថាជារោងចក្រផ្គត់ផ្គង់ម៉ូទ័របូមទឹកដែលមានប្រសិទ្ធភាពខ្ពស់។
  • ម៉ាស៊ីនបូមទឹក CNP (ប្រទេសចិន) - អ្នកឯកទេសខាងម៉ាស៊ីនបូមទឹកឧស្សាហកម្ម
  • Tsurumi Pump (ជប៉ុន) - ជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងវិស័យបូមទឹកកខ្វក់ និង សារធាតុគីមីផ្សេងៗ
  • Lumax Lighting (Thailand) - ជារោងចក្រផ្គត់ផ្គង់អំពូលអគ្គិសនីគ្រប់ប្រភេទ
  • Bosch Power Tools – ក្រុមហ៊ុនអាឡឺម៉ង ផ្គត់ផ្គង់ឧបករណ៍ជាងសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្ម និងសំណង់
  •  

    នៅក្នុងព្រឹត្តិការន៍នេះ ដៃគូទាំងអស់ខាងលើក៏នឹងចែករំលែកការយល់ដឹងអំពីវឌ្ឍនភាពផលិតផលចុងក្រោយបំផុត ការច្នៃប្រឌិតបច្ចេកទេស និងការអនុវត្តល្អបំផុតនៅក្នុងវិស័យរៀងៗខ្លួន។ អ្នកចូលរួមនឹងទទួលបានចំណេះដឹងដ៏មានតម្លៃនៅក្នុងបច្ចេកវិទ្យានិង ការថែទាំម៉ូទ័រ សុវត្ថិភាពក្នុងប្រើប្រាស់ឧបករណ៍អគ្គិសនី។

     

    លើសពីនេះទៀត នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Pump Electric Solution នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីរោងចក្រ Walrus , CNP, Tsurumi, Hyundia, Lumax Light, Bosch ដោយទទួលស្គាល់ក្រុមហ៊ុនជាផ្លូវការថាជាអ្នកចែកចាយ និងចែកចាយផ្តាច់មុខសម្រាប់ម៉ាកល្បីៗទាំងនេះនៅក្នុងប្រទេសកម្ពុជា។

     

    សិក្ខាសាលានេះចាប់ផ្តើមនៅម៉ោង ១:៣០ រសៀល រហូតដល់ការពិសារអាហារ Buffet ពេលល្ងាច នៅ Fairfield by Marriott Phnom Penh Hotel ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសពិសេសមួយសម្រាប់បណ្តាញទំនាក់ទំនង ការចែករំលែកចំណេះដឹង និងអបអរសាទរការបន្តរីកចម្រើននៃឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាផងដែរ។

     

    មិនតែប៉ុណ្ណោះ ចាប់តាំងពីបង្កើតឡើងមកក្រុមហ៊ុន Pump Electric Solution បានរីកចម្រើនទៅជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូទ័របូមទឹក និងឧបករណ៍អគ្គិសនីដែលមានគុណភាពខ្ពស់។ ដោយកាលពីឆ្នាំ ២០២១ ក្រុមហ៊ុនបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ដោយបានពង្រឹងកេរ្តិ៍ឈ្មោះជាតួអង្គសំខាន់នៅក្នុងទីផ្សារកម្ពុជា។ សព្វថ្ងៃនេះ Pump Electric Solution បម្រើដល់វិស័យជាច្រើន រួមមានក្រុមហ៊ុនសំណង់ ក្រុមហ៊ុនស្ថាបត្យកម្ម ឧស្សាហកម្មអាហារ និងភេសជ្ជៈ (F&B) រោងចក្រ ការអភិវឌ្ឍន៍បុរី គម្រោងលំនៅដ្ឋាន ក្រុមហ៊ុនវិស្វកម្មបច្ចេកទេស ស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត និងក្រុមហ៊ុនប្រព្រឹត្តិកម្មទឹកសំណល់កខ្វក់ជាដើម។ ក្រុមហ៊ុន Pump Electric Solution បានបង្ហាញពីភាពជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា។

     

    គួរបញ្ជាក់ថា ក្រុមហ៊ុន Pump Electric Solution គឺជាក្រុមហ៊ុនឈានមុខគេក្នុងដំណោះស្រាយម៉ូទ៌បូមទឹក និងឧបករណ៍អគ្គិសនី ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៨​ មកម្លេះ ក្រុមហ៊ុនមានមោទនភាពក្នុងការប្រកាសសម្ពោធផលិតផល និងសិក្ខាសាលានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះផងដែរ។  សម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែមពីក្រុមហ៊ុន Pump Electric Solution អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៩ ៣៧៦ ៨៩៨/០៩៨ ៣៧៦ ៨៩៨/០១២ ៣១៨ ១៩០ ឬអាចទៅទីតាំងផ្ទាល់ដែលស្ថិតនៅ No.C19 Street R8 Sangkat Srah Chak,Khan Doun Penh, Phnom Penh៕

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia