ខេត្តតាកែវ បានក្លាយជាខេត្តដែលសំណាងមួយក្រោយពីមានក្រុមហ៊ុនមកពីបរទេសជាច្រើនដែលធ្លាប់បានទៅទស្សនាទឹកដីមួយនេះហើយ តែងតែបង្ហាញពីគោលបំណងក្នុងការមកបោះទុនរកស៊ីជាមួយជានិច្ច ខណៈថ្មីៗនេះសូម្បីតែក្រុមហ៊ុនមកពីចិនក៏ត្រៀមសង់រោងចក្រនៅទីនោះនាពេលឆាប់ៗខាងមុខនេះដែរ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ ឯកឧត្តម វ៉ី សំណាង ដែលជាអភិបាលខេត្តតាកែវបានបង្ហោះថា ក្រុមហ៊ុនយីតា (YITA) ដែលស្ថិតនៅក្រុងក្វាងចូវ ខេត្ដហ្វូជៀន គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រស្បែកជើងដ៏ធំមួយ នៅទឹកដីខេត្តតាកែវយើងឆាប់ៗខាងមុខនេះ ហើយ។
គួរជម្រាបថា នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជា ជាពិសេសនោះគឺពលរដ្ឋដែលរស់នៅលើទឹកដីខេត្តតាកែវផ្ទាល់តែម្តង ព្រោះនៅពេលមានរោងចក្រក្រៅប្រទេសមកបើកនៅក្នុងប្រទេសកម្ពុជាវាជាឱកាសបង្កើនការងារដល់ប្រជាជនខ្មែរឱ្យរកចំណូលបានមួយកម្រិតទៀតផងដែរ៕