ផ្កាព្រៃរីស៊ត ជាកន្លែងស្នាក់ជាប់ជើងភ្នំមួយដែលស្ថិតនៅក្នុងតំបន់សំឡូតខេត្តបាត់ដំបង រីស៊តមួយនេះបាននឹងកំពុងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលក៏ដូចជាពេញចិត្តយ៉ាងខ្លាំងជាមួយនឹងទេសភាពជាមួយនឹងការរៀបចំដូចនៅបរទេស ទាំងបន្ទប់ស្នាក់នៅ ក៏ដូចជាការរៀបចំលម្អនៅជុំវិញរីស៊តទាំងមូល រហូតអាចទាក់ទាញភ្ញៀវទៅលេងពេញៗរាល់ថ្ងៃទាំងដែលរីស៊តនេះមិនទាន់បានរួចរាល់ ១០០ភាគរយនៅឡើយ។
រីស៊តមួយនេះបានលេចចេញជារូបរាងឡើងក្រោមស្នាដៃប្តីប្រពន្ធមួយគូឈ្មោះ លោក ឃឿ សីហា និងអ្នកស្រី ទឹម សុភា បច្ចុប្បន្នជាម្ចាស់រីស៊ត “ផ្កាព្រៃរីស៊ត”។ក្នុងកិច្ចសម្ភាសន៍ជាមួយចាបក្រហម អ្នកនាង ទឹម សុភា បានឱ្យដឹងថា អ្នកស្រីនិងស្វាមីបានចាប់ដៃគ្នាបោះទុនបង្កើតកន្លែងលំហែលមួយនេះនៅអំឡុងខែ កុម្ភៈ ឆ្នាំ ២០២២ គិតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈជិតមួយឆ្នាំហើយ។ ប៉ុន្តែរយៈពេលសាងសង់ និងរៀបចំជិតមួយឆ្នាំនេះ ផ្កាព្រៃរីស៊តនៅមិនទាន់រួចរាល់ទាំងស្រុងនៅឡើយទេ ដោយអ្នកស្រីនិងស្វាមីត្រូវរៀបចំឱ្យសម្រស់ផ្កាព្រៃកាន់តែល្អបន្ថែមទៀត ដោយអ្នកស្រីបង្ហើបផងដែរថា អាចនឹងបើកជាស្ថាពរនៅដើមឆ្នាំ ២០២៣ ខាងមុខនេះ។ យ៉ាងណាមិញ ថ្វីបើមិនទាន់ហើយ១០០ភាគរយ តែបើនិយាយពីសន្ទុះនៃការគាំទ្រពីអតិថិជនច្រើន ពោលគឺមានភ្ញៀវចូលស្នាក់នៅលំហែលកាយពេញៗសឹងតែរាល់ថ្ងៃទោះបីមិនទាន់ហើយពេញលេញក៏ដោយ។
ថ្លែងដោយក្តីរីករាយ អ្នកស្រី ទឹម សុភា បានលើកឡើងយ៉ាងដូច្នេះថា ចំណុចទាក់ទាញដែលធ្វើឱ្យផ្កាព្រៃរីស៊តមានភ្ញៀវទៅលេងទាំងដែលមិនទាន់រួចរាល់ទាំងស្រុងបែបនេះ ដោយសារចំណុចលេចធ្លោចំនួន ៣ រួមមាន ៖
១.រើសទីតាំង៖ ដោយសារតែទេសភាពនៅផ្កាព្រៃរីស៊តមានសម្រស់ស្រស់ស្អាតបែបព្រៃភ្នំធម្មជាតិ វីយូស្អាតប្លែកខុសពីខេត្តផ្សេងនិងស្អាតមិនចាញ់ស្រុកគេ។
២.ការរៀបចំប្លង់៖ ដោយហេតុថាស្វាមីធ្លាប់ជាអតីតវិស្វករ ហេតុនេះគំនិតនៃការរៀបចំ ក៏ដូចជាប្លង់នីមួយៗនៅក្នុងផ្កាព្រៃរីស៊តកាន់តែទាក់ទាញ ដោយកន្លែងនីមួយៗមានគ្រប់រសជាតិ ផ្សារភ្ជាប់នឹងធម្មជាតិ ជាពិសេសសម័យកាលនេះយើងចូលចិត្តថតរូប គឺផ្កាព្រៃរីស៊តរៀបចំឱ្យភ្ញៀវបានថតរូបស្អាតៗ ប្លែកៗ សឹងគ្រប់កន្លែងនិងប្លង់នៅរីស៊តផ្កាព្រៃភ្ញៀវពេញចិត្តជាមួយការរៀបចំបែបធម្មជាតិ វីយូពីកន្លែងគេងមកក្រោមដែលមើលទៅដូចនៅក្រៅប្រទេស ដែលជាហេតុធ្វើឱ្យអ្នកទៅលេងទៅម្តងហើយចង់ទៅម្តងទៀត។
៣.សេវាកម្មល្អ ក្រៅពីមានកន្លែងទាក់ទាញស្រស់ស្អាតដូចនៅក្រៅប្រទេស អ្វីដែលធ្វើឱ្យភ្ញៀវមានការពេញចិត្តទៀតនោះ សេវាកម្ម បុគ្គលិកមានភាពរួសរាយរាក់ទាក់និងស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឱ្យភ្ញៀវដែលចូលទៅស្នាក់មានទំនុកចិត្ត និងអាចសម្រាកលំហែកាយយ៉ាងសប្បាយរីករាយ។
គួរបញ្ជាក់ផងដែរថា ចំពោះបងប្អូនដែលចង់ស្នាក់នៅលំហែកាយបែបព្រៃភ្នំដែលមានបរិយាកាសស្ងប់ស្ងាត់ មានព្រៃធម្មជាតិនៅជុំវិញ តម្លៃសមរម្យ អាចទៅស្នាក់នៅ ផ្កាព្រៃរីស៊ត បាន ដែលអាចធ្វើការសាកសួរព័ត៌មានលម្អិតតាមរយៈហ្វេសប៊ុកផេក ផ្កាព្រៃរីស៊ត ឬតាមរយៈលេខទំនាក់ទំនង 016 929 200 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង