ក្រុមហ៊ុន PEUGEOT ប្រកាសសម្ពោធជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត
Makara ChhamOCTOBER 17 2022

ភ្នំពេញ៖ ក្រុមហ៊ុន ធីអេច គ្រុប (TH Group) ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក PEUGEOT បានរៀបចំ «កម្មពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ កម្មវិធីនេះបានប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន PEUGEOT CAMBODIA ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបម៉ាក PEUGEOT ដែលជាផលិតផលរបស់ប្រទេសបារាំង មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដោយមូលហេតុនេះហើយបានជា ក្រុមហ៊ុន PEUGEOT CAMBODIA សម្រេចចិត្តពង្រីកអគារតាំងបង្ហាញលក់រថយន្តថ្មីមួយកន្លែងទៀត ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ ដើម្បីបំពេញបាននូវតម្រូវការលើសពីការរំពឹងទុករបស់អតិថិជន។ អគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដែលមានអាស័យដ្ឋានអាគារលេខ 38 មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ (ទល់មុខមន្ទីរពេទ្យកាល់ម៉ែត)។

11111 2

គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ដែលមានការចូលរួមដោយផ្ទាល់

  1. តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា គឺ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកជំទាវ
  2. ឯកឧត្តម JARCQUES PELLET​ ឯកអគ្គរាជទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
  3. លោក SUNIL KUMAR MITTAL អនុប្រធានផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន STELLANTIS
  4. លោក ណម តុង ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ធីអេច គ្រុប (TH Group)
  5. ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធីអេច គ្រុប (TH Group)។

    1 31 41 51 6

    ពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារតាំងបង្ហាញលក់រថយន្ត PEUGEOT កាល់ម៉ែត លោក ណម តុង ស្ថាបនិក ក្រុមហ៊ុន ធីអេច គ្រុប (TH Group) បានមានប្រសាសន៍ថា៖ «នេះជាមោទនភាពថ្មីមួយទៀតហើយសម្រាប់ ក្រុមហ៊ុន ធីអេចអេច អ៊ីមផត អិចផត (THH IMPORT EXPORT​ Co., LTD) របស់យើងដែលបានបើកសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញលក់រថយន្ត PEUGEOT មកក្នុងទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា គ្រប់ទំហំគ្រួសារ»។

    — លោក ណម តុង

    1 71 81 91 10

    លោកក៏បានបន្តទៀតថា៖ «សម្រាប់អតិថិជនដែលធ្វើការទិញរថយន្តទំនើបម៉ាក PEUGEOT គ្រប់ម៉ូដែលនឹងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏ធំរបស់ 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 5+5 ដែលមានទឹកប្រាក់ស្មើនឹង $4,000 ភ្លាមៗ។

    1. 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 ដំបូងសំដៅលើការធានារយះពេល 5ឆ្នាំ ពីរោងចក្រ ឬ 100,000គីឡូ
    2. 𝐋𝐈𝐎𝐍 𝐂𝐀𝐑𝐄 លេខ 5 បន្ទាប់សំដៅលើការថែទាំរយះពេល 5ឆ្នាំ ឥតគិតថ្លៃលើការប្តូរប្រេង និងថ្លៃពលកម្មជាង

    ​​​ការផ្តល់ជូនទាំងនេះដើម្បីឆ្លើយតបទៅនឹងអតិថិជន PEUGEOT ទាំងអស់ដោយមានទំនុកចិត្តក្នុងការប្រើប្រាស់រថយន្ត PEUGEOT»។

    1 111 121 131 151 141 161 181 19

    សម្រាប់អតិថិជនទាំងអស់ អាចអញ្ជើញមកពិនិត្យ សាកសួរព័ត៌មានលំអិត និងអាចមកបើកបរសាកល្បងរថយន្ត PEUGEOT គ្រប់ម៉ូដែលបានដោយសេរី ជាមួយនឹងទីប្រឹក្សាផ្នែកលក់របស់យើង ដែលមានបទពិសោធន៏ រង់ចាំស្វាគមន៍ ទទួលបំរើយ៉ាង រួសរាយ រាក់ទាក់ យកចិត្តទុកដាក់ក្នុងអាគារតាំងបង្ហាញលក់រថយន្ត PEUGEOT ដ៏ធំទូលំទូលាយ និងមានផាសុខភាព។

    សម្រាប់ព័ត៌មានលំអិតបន្ថែម៖

    ☎️ 095 99 96 29 | 076 73 843 68

    ⏬ 𝑱𝒐𝒊𝒏: t.me/peugeotkh

    🎯ទីតាំងក្រុមហ៊ុន: bit.ly/3Vvy5Jl

    💬 ឆាតសួរព័ត៌មាន: t.me/PeugeotSupport

    𝑷𝑬𝑼𝑮𝑬𝑶𝑻 “𝑻𝒉𝒆 𝑳𝒊𝒐𝒏𝒔 𝑶𝒇 𝑶𝒖𝒓 𝑻𝒊𝒎𝒆”

    #GrandOpening #PeugeotCambodia #Showroom

    #PeugeotCambodia​

    Makara Chham

    អត្ថបទសរុប៖ 48

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia