គួរឱ្យស្ងើចសរសើរមែន ក្រុមហ៊ុន Panasonic នៅតែបន្តផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមនៅប្រទេសកម្ពុជា
Daneth MechJANUARY 29 2024

និស្សិតអាហារូបករណ៍ ជាមួយនឹងគណៈគ្រប់គ្រងក្រុមហ៊ុន​ Panasonic

នៅថ្ងៃទី23 ខែមករា ឆ្នាំ2024 នេះ ក្រុមហ៊ុន Panasonic Cambodia បានរៀបចំពិធីប្រគល់អាហារូបករណ៍ដល់និស្សិតឆ្នើមដល់ទៅ 6រូប​ ដែលមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យបញ្ញាសាស្ត្រ (PUC) ។

កម្មវិធីអាហារូបករណ៍ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្នុងគោលបំណងជំរុញយុវជនវ័យក្មេង ដែលមានទេពកោសល្យ ដើម្បីដឹកនាំអាស៊ីក្នុងសតវត្សរ៍ទី 21 ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស។ នេះជាការផ្តល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយមកពីប្រទេសក្នុងតំបន់ចំនួន 9 រួមទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់កម្មសិក្សា ជំនួយអភិវឌ្ឍន៍ និងជំនួយហិរញ្ញវត្ថុ ដើម្បីឱ្យនិស្សិតអាចបន្តការសិក្សាដោយរលូន។

នៅក្នុងពិធីប្រគល់អាហារូបករណ៍នេះ លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយកនៃក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍យ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តវិនិយោគលើការកសាងសមត្ថភាពធនធានមនុស្សដល់យុវជន ដើម្បីជួយជំរុញដល់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាកាន់តែឆ្ពោះទៅមុខ។

Photo 2024 01 29 13 03 38

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយកនៃក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ក្នុងកម្មវិធី

លោកបានបន្តទៀតថា សិស្សទទួលអាហារូបករណ៍ទាំងប្រាំមួយនាក់នេះ ត្រូវបានជ្រើសរើស មិនត្រឹមតែផ្អែកលើលទ្ធផលនៃការសិក្សាល្អរបស់ពួកគេប៉ុណ្ណោះទេ គឺរួមទាំងការប្តេជ្ញាចិត្តខ្ពស់របស់ពួកគេ ក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងសហគមន៍របស់ពួកគេផងដែរ។ តាម​រយៈ​ស្នាដៃ​របស់​ពួក​គេ ពួក​គេ​បាន​ក្លាយ​ជា​ប្រភព​នៃ​ការ​លើក​ទឹក​ចិត្តដល់​មិត្ត​ភក្តិ​របស់​ពួក​គេ និង​មនុស្ស​ជំនាន់​ក្រោយថែមទៀត។

ជាមួយគ្នានេះ លោក ណាអូយូគិ តាដា ប្រធានការិយាល័យកិច្ចការសង្គម និងប្រជាពលរដ្ឋ នៃក្រុមហ៊ុនសាជីវកម្ម Panasonic ក៏បានមានប្រសាសន៍រម្លឹកឱ្យដឹងច្បាស់កាន់តែច្បាស់ថា កម្មវិធីអាហារូបករណ៍របស់ក្រុមហ៊ុន Panasonic បានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់សិស្សនិស្សិតប្រមាណ 1,400 រូប រហូតដល់ប្រទេស12 ។

Photo 2024 01 29 13 03 35

លោក​​ ណាអូយូគិ តាដា ប្រធានការិយាល័យកិច្ចការសង្កមបាននិយាយនៅក្នុងកម្មវិធីថា

កម្មវិធីនេះ ក៏បានគាំទ្រដល់ការបង្កើតបណ្តាញទំនាក់ទំនងអតីតនិស្សិត ដែលយើងមើលឃើញថា សមាជិកអតីតនិស្សិតអាហារូបករណ៍របស់ Panasonic កំពុងធ្វើការក្នុងវិស័យជាអ្នកដឹកនាំនៅក្នុងទីក្រុងជាង 100 ជុំវិញពិភពលោក។ បណ្តាញទំនាក់ទំនងរវាងអតីតនិស្សិត ក៏អាចទាញយកអត្ថប្រយោជន៍ជាច្រើន ពីបណ្តាញទំនាក់ទំនងចម្រុះ ដែលពួកគេបានបង្កើតជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ យើង​មានក្តីរំភើបរីករាយយ៉ាងខ្លាំង ក្នុងការបន្ត​គាំទ្រ​យុវវជន​មក​ពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក ​ដើម្បី​ឱ្យពួកគេមាន​អនាគត​ដ៏​ល្អ​ប្រសើរ។

Photo 2024 01 29 13 03 36

Photo 2024 01 29 13 03 37

តំណាងវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា​​ និង​សាកលវិទ្យាល័យបញ្ញាសាស្ត្រ បានថ្លែងអំណរគុណក្នុងកម្មវិធី

ក្នុងឱកាសនោះ លោក សូយ ទី នាយករងវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា និងលោក ជិន​ វឺន នាយកគ្រប់គ្រងអាហារូបករណ៍នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត បានសម្តែងការថ្លែងអំណរគុណចំពោះក្រុមហ៊ុន Panasonic សម្រាប់កម្មវិធីគាំទ្រលើការអប់រំនេះ។ ក្នុងពិធីនោះផងដែរ និស្សិតអាហារូបករណ៍ឆ្នាំមុនបានសម្តែងនូវក្តីរីករាយ និងអបអរសាទរចំពោះនិស្សិត អាហារូបករណ៍សម្រាប់ឆ្នាំនេះ ដែលនឹងទទួលបានអាហារូបករណ៍ និងឱកាសកម្មសិក្សា ។

អាហារូបករណ៍ Panasonic ប្រចាំអាស៊ី គឺជាកម្មវិធីអាហារូបករណ៍ ដែលបានផ្តល់ជូននិស្សិតកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងប្រទេសតំបន់អាស៊ីចំនួន 928 រូប នៅក្នុងឆ្នាំ ​​2022។

សម្រាប់ឆ្នាំ FY2023 យុវជន ដែលទទួលបានអាហារូបករណ៍សរុបមានចំនួន 106 រូប ហើយត្រូវបានគេរំពឹងទុកថាអាហារូបករណ៍នឹងទទួលបាននៅក្នុងប្រទេស និងតំបន់ចំនួន 8 ដែលការរៀបចំពិធីប្រគល់អាហារូបករណ៍ នឹងធ្វើឡើងនៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន កម្ពុជា និងប្រទេសចិន។

Photo 2024 01 29 13 03 37 (2)

អំពី Panasonic
ក្រុមហ៊ុន Panasonic នៅ​ក្នុងប្រទេសកម្ពុជា បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2010 គឺជា​ការិយាល័យ​តំណាង​ផ្លូវការ​របស់ក្រុមហ៊ុន Panasonic ​សិង្ហ​បុរី ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែកចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​រស់នៅ​កាន់តែ​ប្រសើរ​ដល់​សង្គម និង​សហគមន៍​។
សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ក្នុង​គេហទំព័រ Panasonic Cambodia: www.panasonic.com/kh

អំពី Panasonic គ្រុប
អ្នក​នាំមុខ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាស​កល និង ដំណោះស្រាយ​ច្នៃប្រឌិត​ដ៏​ទូលំទូលាយ​ក្នុង​វិស័យ​គ្រឿង​អេ​ឡិច​ត្រូ​និក​តាម​លំនៅ​ឋាន យានយន្ត ឧស្សាហកម្ម ទំនាក់ទំនង និង វិស័យ​ថាមពល​ទូ​ទាំង​ពិភពលោក Panasonic គ្រុប​បាន​ប្តូរ​ទៅ​ប្រព័ន្ធ​ក្រុមហ៊ុន​ប្រតិបត្តិការ​មួយ​កាលពី​ថ្ងៃ​ទី ​11 ខែមេសា ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​សាជីវកម្ម Panasonic និងបម្រើ​ការងារ​ជា​ក្រុមហ៊ុនគ្រប់គ្រង​រួម ដែល​មាន​ក្រុមហ៊ុន ចំនួន 8 ដែល​ស្ថិត​ក្រោម​ដំបូល​របស់​ខ្លួន។

ក្រុមហ៊ុន Panasonic បាន​បង្កើត​ឡើង​នៅ ឆ្នាំ ​1918 ក្រុមហ៊ុន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​នូវ​សុខុមាលភាព​របស់​ប្រជាជន និង​សង្គម និងធ្វើ​ឱ្យ​អាជីវកម្ម​របស់​ខ្លួន​ផ្អែក​លើ​គោលការណ៍​ស្ថាបនិក​ដែល​អនុវត្ត​ដើម្បី​បង្កើត​គុណ​តម្លៃ និងផ្តល់ដំណោះស្រាយ​សម្រាប់​ពិភពលោក​សព្វថ្ងៃ​នេះ ។ ក្រុម​នេះ​បាន​រាយការណ៍​ថា ​ការ​លក់​សុទ្ធ​រួម​មាន ចំនួន 7,388.8 ពាន់​លាន​យេ​ន ​សម្រាប់​ឆ្នាំ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃទី31 ខែមី​នា ឆ្នាំ2022 ។ ការ​លះបង់​ដើម្បី​បង្កើន​នូវ​សុខុមាលភាព​របស់​ប្រជាជន Panasonic គ្រុប បាន​រួបរួម​គ្នា​ក្នុង​ការ​ផ្តល់​ផលិតផល និងសេវាកម្ម​ដ៏​ឆ្នើម ដើម្បី​ជួយ​អ្នក​ឱ្យ​រស់នៅ​ដោយ​ភាពល្អ​ប្រសើរ​បំផុត ​។​

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ក្នុង​គេហទំព័រ ៖ https://holdings.panasonic/global/ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia