Panasonic ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមនៅកម្ពុជា
Daneth MechFEBRUARY 17 2023

ភ្នំពេញ៖ កាលពីថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ2023 ក្រុមហ៊ុន Panasonic Cambodia បានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាចំនួន 3 រូប មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

កម្មវិធីអាហារូបករណ៍នៃ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2014 ក្នុងគោលបំណងជំរុញយុវជនវ័យក្មេងអ្នកមានទេពកោសល្យដើម្បីដឹកនាំអាស៊ីក្នុងសតវត្សរ៍ទី 21 ដែលជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស។ វាផ្តល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយមកពីប្រទេសក្នុងតំបន់ចំនួន 9 រួមទាំងប្រទេសកម្ពុជា ក្នុងមធ្យោបាយផ្តល់កម្មសិក្សា ជំនួយអភិវឌ្ឍន៍ និងជំនួយហិរញ្ញវត្ថុ ដើម្បីអោយនិស្សិតអាចបន្តការសិក្សារបស់ពួកគេដោយរលូន។ នៅក្នុងឆ្នាំ 2021 កម្មវិធីអាហារូបករណ៍នៃ Panasonic  ប្រចាំអាស៊ី បានឧបត្ថម្ភដល់និស្សិតអាហារូបករណ៍ចំនួន 797 នាក់។

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុននឹងបន្ត រួមចំណែកកសាងសមត្ថភាពនៅក្នុងចំណោមយុវជនជំនាន់ក្រោយនៃប្រទេសកម្ពុជា។ ស្ថាបនិករបស់ក្រុមហ៊ុន លោកកូណូស៊ូកេ ម៉ាសឹស៊ីតា ធ្លាប់មានប្រសាសន៍ថា "យើងត្រូវអភិវឌ្ឍធនធានមនុស្ស មុនពេលផលិតផលិតផល"។ យើងបានបណ្តុះគំនិតនេះក្នុងចិត្ត ហើយនោះជាមូលហេតុ ដែលយើងប្តេជ្ញាត្រូវតែបន្តរក្សានូវកេរដំណែលរបស់គាត់ ក្នុងការពង្រីកសក្តានុពលធនធានមនុស្សរបស់យើង ហើយជាការឆ្លើយតប យើងនឹងផ្តល់ការបណ្តុះបណ្តាលដល់ពួកគេឲ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយដ៏មានសមត្ថភាព”។

លោក ជិន វឺន នាយកគ្រប់គ្រងអាហារូបករណ៍នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត មានប្រសាសន៍ថា “សម្រាប់និស្សិតរបស់យើង កម្មវិធីអាហារូបករណ៍នេះគឺមានសារៈសំខាន់ណាស់។ វាជួយដល់និស្សិតដែលមានបញ្ហាសេដ្ឋកិច្ច  ឱ្យឱកាសពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងឳកាសអាចចុះហាត់ការ និងទទួលបានបទពិសោធន៍ដ៏ល្អ ពីក្រុមហ៊ុនអន្តរជាតិមួយនេះ ។ កម្មវិធីមួយនេះ ពិតជាលើកស្ទួយ និងលើកទឹកចិត្ត ចំពោះនិស្សិត ដែលមានការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ មានប្រវិត្តការសិក្សាល្អ និងមានគោលដៅច្បាស់លាស់សម្រាប់ថ្ងៃអនាគតរបស់ខ្លួន»។

លោក  យឿន សារ៉ែម ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានបន្ថែមថា “ការអប់រំតាមទ្រឹស្តីនៅក្នុងថ្នាក់រៀនគឺមិនគ្រប់គ្រាន់ទេ។ តាមរយៈឳកាសចុះហាត់ការដែលផ្តល់ដោយ Panasonic រួមជាមួយនឹងអាហារូបករណ៍ សិស្សរបស់យើងនឹងទទួលបានរបៀបសិក្សាបន្ថែមដើម្បីដុសខាត់ជំនាញ និងរបៀបរបបធ្វើការនៅក្នុងស្ថានភាពនៃប្រតិបត្តិការជាក់ស្តែង បន្ថែមលើជំនួយផ្នែកសេដ្ឋកិច្ច  ។

ក្នុងអំឡុងពេលបង្ហាញសារជាវីដេអូ អ្នកគ្រប់គ្រងការិយាល័យទំនួលខុសត្រូវសង្គមរួម CSR & Citizenship នៃសាជីវកម្ម Panasonic ក្នុងប្រទេសជប៉ុន លោក ណាអូយូគី តាដា មានប្រសាសន៍ថា “ខ្ញុំរំពឹងថាអ្នកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពពីឱកាសនេះ ហើយសិក្សាឱ្យអស់ពីសមត្ថភាពសម្រាប់អនាគតរបស់អ្នកដើម្បីធ្វើរឿងដ៏អស្ចារ្យ នៅក្នុងវិស័យរៀងៗខ្លួន។ គាត់ក៏បានបន្ថែមថា "ខ្ញុំសូមអបអរសាទរដល់និស្សិតអាហារូបករណ៍ទាំងបីរបស់យើងម្តងទៀត សូមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើតសង្គមឱ្យកាន់តែប្រសើរឡើង"។

ក្រុម Panasonic រួមជាមួយនឹងអ្នកចូលរួមកនៅក្នុងកម្មវិធីទាំងអស់សូមជូនពរទៅកាន់និស្សិតអាហារូបករណ៍ឆ្នាំនេះអោយក្លាយជាសិស្សល្អបំផុតដែលពួកគេអាចធ្វើបាន ។

Panasonic នឹង បន្តគាំទ្រដល់អ្នកដែលចង់រៀនសូត្រ និង ក្លាយជាធនធានមនុស្សដែលនឹងកសាងអនាគតហួសពីព្រំដែនកំណត់របស់ខ្លួន។

អំពី Panasonic

Panasonic នៅកម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ 2010 គឺជាការិយាល័យតំណាងផ្លូវការរបស់ Panasonic នៅសិង្ហបុរីដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការផ្តល់នូវបរិយាកាសរស់នៅកាន់តែប្រសើរដល់សង្គម និងសហគមន៍។

សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ Panasonic Cambodia: www.panasonic.com/kh

អំពី Panasonic គ្រុប

អ្នកនាំមុខក្នុងការអភិវឌ្ឍបច្ចេកវិទ្យាជាសកល និង ដំណោះស្រាយច្នៃប្រឌិតដ៏ទូលំទូលាយក្នុងវិស័យគ្រឿងអេឡិចត្រូនិកតាមលំនៅឋាន យានយន្ត ឧស្សាហកម្ម ទំនាក់ទំនង និង វិស័យថាមពលទូទាំងពិភពលោក Panasonic គ្រុបបានប្តូរទៅប្រព័ន្ធក្រុមហ៊ុនប្រតិបត្តិការមួយកាលពីថ្ងៃទី11 ខែមេសា ឆ្នាំ 2022 ដោយក្រុមហ៊ុនសាជីវកម្មPanasonic និង បម្រើការងារជាក្រុមហ៊ុនកាន់កាប់រួមទាំាងមានក្រុមហ៊ុន ចំនួន ៨ ដែលស្ថិតក្រោមដំបូលរបស់ខ្លួន ។

ក្រុមហ៊ុន Panasonic បានបង្កើតឡើងនៅ ឆ្នាំ1918 ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការបង្កើននូវសុខុមាលភាពរបស់ប្រជាជន និងសង្គម និង ធ្វើអោយអាជីវកម្មរបស់ខ្លួនផ្អែកលើគោលការណ៍ស្ថាបនិកដែលអនុវត្តដើម្បីបង្កើតគុណតម្លៃ និង ផ្តល់ ដំណោះស្រាយសម្រាប់ពិភពលោកសព្វថ្ងៃនេះ ។ ក្រុមនេះបានរាយការណ៍ថាការលក់សុទ្ធរួមមាន ចំនួន 7,388.8 ពាន់លានយេនសម្រាប់ឆ្នាំដែលបានបញ្ចប់នៅថ្ងៃ ទី 31 ខែ មិនា ឆ្នាំ 2022 ។ ការលះបង់ដើម្បីបង្កើននូវសុខុមាលភាពរបស់ប្រជាជន Panasonic គ្រុប បានរួបរួមគ្នាក្នុងការផ្តល់ផលិតផល និង សេវាកម្មដ៏ឆ្នើម ដើម្បីជួយអ្នកឲ្យរស់នៅដោយភាពល្អប្រសើរបំផុត។   

សម្រាប់ព័ត៌មានបន្ថែមសូមចូលក្នុងគេហទំព័រ https://holdings.panasonic/global/

Photo 2023 02 17 10 38 47

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា

Photo 2023 02 17 10 38 34

កញ្ញា ស៊ុន សូលីអ៊ីន អតីតនិស្សិតអាហារូបករណ៍

Photo 2023 02 17 10 38 39

លោក ជិន វឺន នាយកគ្រប់គ្រងអាហារូបករណ៍នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត

Photo 2023 02 17 10 38 43

លោក  យឿន សារ៉ែម ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស

Photo 2023 02 17 10 38 20

តំណាងមកពី Panasonic ជាមូយនឹងតំណាងមកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តនិងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសនិងនិស្សិតអាហារូបករណ៍

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia