មិនចាញ់ឪពុក និងអ្នកមីង! កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន កំពុងកាន់កាប់ជំនួញធំៗទាំងនេះ
Kan DaraMAY 16 2023964 views

អ្នកដឹកនាំបក្ស ភឿថៃ មានលោកស្រី Paethongtarn Shinawatra ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដែលជាកូនស្រីអតីតនាយកមន្រ្តីថៃលោក ថាក់ស៊ីន និងជាក្មួយស្រីរបស់អតីតនាយកមន្រ្តីស្រីទី១ លោកជំទាវយីងឡាក់។ មិនត្រឹមតែជាអ្នកនយោបាយវ័យក្មេងនោះទេ​ កូនស្រីពៅវ័យ៣៦ឆ្នាំ របស់លោកថាក់ស៊ីន ​កំពុងកាន់កាប់ជំនួញជាច្រើនដែលក្នុងនោះលោកស្រីគឺជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ SC Asset Corporation។

ក្នុងចំណោមបងប្អូន៣នាក់ លោកស្រីគឺជាកូនស្រីពៅដែលបានប្រឡូកចូលនយោបាយដូចឪពុកនិងម្តាយមីងដែរ។ ក្រៅពីនេះលោកស្រីកំពុងមានភាគហ៊ុនគឺស្ថិតក្នុងភាពចម្រុះវិស័យ​ក្នុងប្រទេសថៃ ដូចជាវិស័យអចលនទ្រព្យ,សំណង់ វិស័យចំណីអាហារ វិស័យសម្រស់ វិស័យទូរគមនាគន៍ និងវិស័យកម្សាន្តជាដើម។ល។

ជាកូនដើរតាមគន្លងឪពុក Paethongtarn បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាសាស្រ្តនយោបាយពីសកលវិទ្យាល័យជូឡាឡុងកនក្នុងឆ្នាំ២០០៨ និងបានទៅរៀនបន្តថ្នាក់បណ្ឌិតនៅចក្រភពអង់គ្លេសលើជំនាញគ្រប់គ្រងនិងបដិសណ្ឋារកិច្ចពីសាកលវិទ្យាល័យ Surrey ព្រមទាំងបានរៀបការជាមួយនិងលោក Pitaka suksawat កាលពីឆ្នាំ២០១៩កន្លងទៅដោយមានកូនប្រុសស្រីចំនួន២នាក់។​

Photo 2023 05 16 16 24 30

គួររំលឹកផងដែរថាក្រុមហ៊ុននាពេលបច្ចប្បន្នលោកស្រីកំពុងកាន់់កាប់ភាគហ៊ុនធំរបស់SC Asset Corporation Plc ដែលរកស៊ីនៅលើវិស័យអចលទ្រព្យឈានមុខមួយក្នុងប្រទេសថៃ។ ក្រុមហ៊ុននេះអាចរកប្រាក់ចំណូលបាន ២១.៦៨៥ ពាន់លានបាត និងប្រាក់ចំណេញ ២.៥៥៦ ពាន់លានបាត នៅចុងឆ្នាំ ២០២២ ហើយទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រីត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៤.៣ពាន់លានដុល្លារ។ នេះបើយោងតាមប្រភពសារព័ត៌មាន Thai PBS World ដែលចុះផ្សាយកាលពីឆ្នាំ២០២១៕

Photo 2023 05 16 16 24 41

អត្ថបទដោយ៖ ពីង ជូអេង

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia