ដំណឹងល្អ! ទីស្នាក់ការផ្ដល់សេវាធ្វើលិខិតឆ្លងដែន គ្រោងបើកដំណើរការនៅខេត្តសៀមរាប នៅទីតាំងមួយនេះ
Toeuy HongJULY 23 2024648 views

ជាធម្មតា ពេលចង់ធ្វើលិខិតឆ្លងដែនដើម្បីបានទៅលេងប្រទេសក្រៅ បងប្អូននៅតាមបណ្ដាខេត្តនានាត្រូវធ្វើដំណើរមករាជធានីភ្នំពេញដើម្បីធ្វើការបំពេញបែបបទធ្វើលិខិតឆ្លងដែន ដោយទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតាគឺនៅផ្សារទំនើបអ៊ីអន២ សែន សុខ រាជាធានីភ្នំពេញ។

 

យ៉ាងណាមិញបើយោងតាមក្រសួងបានចុះផ្សាយថាមន្ត្រីជាន់ខ្ពស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ទីស្នាក់ការ ផ្ដល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប គ្រោងនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៤នេះ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប (ខាងលិចព្រះរាជដំណាក់)។

 

បើយោងតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឲ្យដឹងថាចំពោះការមកធ្វើលិខិតឆ្លងដែន សាមីខ្លួនត្រូវមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី


ចំពោះករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
-សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ករណីមិនមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ទីលំនៅដែលខ្លួនរស់នៅ)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia