២០២៣ ជិតចូលមកដល់ ខណៈរដ្ឋបានបង្ហាញប្រតិទិនថ្ងៃឈប់សម្រាកការងារសម្រាប់ឆ្នាំថ្មីនេះហើយ
Bunthoeun KoemDECEMBER 20 202231.7 K views

នៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២៣ នឹងឈានចូលមកដល់ហើយ។ ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យស្ដីពីប្រតិទិនថ្ងៃឈប់សម្រាកសម្រាប់មន្ដ្រីរាជការ និយោជិត និងកម្មករ នៅក្នុងឆ្នាំថ្មី នេះផងដែរ។ យោងតាមអនុក្រឹត្យដែលចេញដោយរាជរដ្ឋាភិបាល ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ២០២៣ មានដូចខាងក្រោម៖

១. ថ្ងៃទី ១ ខែមករា ទិវាចូលឆ្នាំសកល សម្រាក ១ ថ្ងៃ

២. ថ្ងៃទី ៧ ខែមករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ ថ្ងៃ

៣. ថ្ងៃទី ៨ ខែមីនា ទិវាអន្ដរជាតិនារី សម្រាក់ ១ ថ្ងៃ

៤. ថ្ងៃទី ១៤-១៥-១៦ ខែមេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក សម្រាក ៣ ថ្ងៃ

៥. ថ្ងៃទី ១ ខែឧសភា ទិវាពលកម្មអន្ដរជាតិ សម្រាក ១ ថ្ងៃ

៦. ថ្ងៃទី ៤ ខែឧសភា ពិធីបុណ្យវិសាខបូជា សម្រាក ១ ថ្ងៃ

៧. ថ្ងៃទី ៨ ខែឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ ថ្ងៃ

៨. ថ្ងៃទី ១៤ ខែឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

៩. ថ្ងៃទី ១៨ ខែឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ ថ្ងៃ។

១០. ថ្ងៃទី ២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ សម្រាក ១ ថ្ងៃ

១១. ថ្ងៃទី ១៣-១៤-១៥ ខែតុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ ថ្ងៃ

១២. ថ្ងៃទី ១៥ ខែតុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្រាក ១ ថ្ងៃ

១៣. ថ្ងៃទី ២៩ ខែតុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្ដិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាច្រកម្ពុជា សម្រាក ១ ថ្ងៃ។

១៤. ថ្ងៃទី ៩ ខែវិច្ឆិកា  ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ។

១៥. ថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ៕

អត្ថបទ៖ កឹម ប៊ុនធឿន

321277088 820134609087432 1234575174101175463 N

321403292 3383321561994028 157110359834609922 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia