ប្រយ័ត្នឈ្លោះគ្នាព្រោះតែលុយ! នេះជាកំហុសរឿងលុយធំៗ៤ អ្នកគួរចៀសវាងដាច់ខាតពេលនៅជាមួយគ្នាជាប្ដីប្រពន្ធ
Toeuy HongJULY 25 20241.4 K views

វាមិនល្អនោះទេ ដែលអ្នកលាក់បាំងរឿងលុយកាក់​ ពេលអ្នកមានដៃគូរជីវិត ព្រោះអាចបង្កឲ្យមានជម្លោះជាមួយដៃគូ បង្កភាពល្អក់កករក្នុងគ្រួសារ។​ ដូច្នេះអ្នកត្រូវតែបើកចំហរ អំពីរឿងលុយកាក់។ បើតាមសម្ដីរបស់ លោកស្រី Neal Godfrey ប្រធាន នៃក្រុមហ៊ុន Children’s Financial Network បានឲ្យដឹងថា មនុស្សចូលចិត្តនិយាយរឿង រួមភេទជាជាង និយាយរឿងលុយកាក់។ យ៉ាងណាមិញលោកស្រីថា ពួកគេគួរ តែ​ជជែងគ្នា ទាំងរឿង រួមភេទ និងលុយកាក់ផងដែរ ជាពិសេស ពិភាក្សា រឿងទ្រព្យ បំណុល ចំណូល និងចំណាយជាដើម។

២. ការទុក ទំនួលខុសត្រូវហិរញ្ញវត្ថុលើដៃគូរតែម្ខាង

ការដាក់បន្ទុកនៃទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុទៅលើដៃគូរតែម្ខាង វាជាមិនជាការល្អនោះទេ ខណៈអ្នកនិងដៃគូររបស់អ្នក ជាដៃគូរជីវិត ដូច្នេះត្រូវតែមានទទួលខុសត្រូវរួមគ្នា។គូរស្វាមីភរិយា ត្រូវតែគ្រប់គ្រងហិរញ្ញវត្ថុរួម ទាំងលុយហូរចេញនិងចូល និងការ បង់វិក័យប័ត្រជាដើម។

៣. ការមិនពិភាក្សាគ្នាអំពីគោលដៅ

គូរស្វាមីមួយចំនួនមិនបានពិភាក្សាគ្នាអំពីគោលដៅហិរញ្ញវត្ថុនោះទេ។ គូស្វាមីភរិយាគួរតែមកអង្គុយពិភាក្សាគ្នាឲ្យបានច្បាស់អំពីគោលដៅហិរញ្ញវត្ថជាក់លាក់ណាមួយ ហើយគោលដៅនោះត្រូវតែជាគោលដៅដែលពួកគេយល់ស្របទាំង២នាក់។ ប្រសិន​ មិនបានពិភក្សាគ្នា ហើយម្នាក់កំណត់គោលដៅហិរញ្ញវត្ថុសម្រាប់ទុកលុយបើកអាជីវកម្ម ចំណែកម្នាក់ទៀតសន្សំលុយទុកទិញផ្ទះ នោះជាការខ្វែងគំនិតគ្នា ហើយគោលដៅហិរញ្ញវត្ថុរបស់អ្នកនឹងបរាជ័យ។

៤. ការមិនកំណត់ខ្ទង់ចំណាយ

គូរស្វាមីភរិយាមួយចំនួន មិនបានគិតខ្វល់ខ្វាយអំពីការកំណត់ខ្ទង់ចំណាយក្នុងមួយខែៗ ដែលនេះជា សញ្ញាមិនល្អមួយនៃផ្នែកហិរញ្ញវត្ថុ។ ការដែលមិនកំណត់ខ្ទង់ចំណាយឲ្យបានត្រឹមត្រូវនេះ ធ្វើឲ្យអ្នកមានទម្លាប់ចាយលុយខ្ជៈខ្ជាយ ទៅលើអ្វីដែលមិនចាំបាច់។ ដូច្នេះ បើអ្នកមិនបានកំណត់ពីខ្ទង់ចំណាយទេ អ្នកនឹងមិនដឹងថា ក្នុងមួយខែៗ អ្នកចំណាយអស់ប៉ុន្មាន ជាពិសេស អ្នកនឹងមិនសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកនោះទេ បើអ្នកមិនបានកំណត់ខ្ទង់ចំណាយ។ 

៥. ការមិនបើកគណនីធនាគាររួមគ្នា  

ប្ដីប្រពន្ធមួយចំនួន សម្រេចចិត្ត បើកគណនីធនាគារ រៀងខ្លួនជាជាង បើកគណនីរួមគ្នា ព្រោះពួកគេគិតថា ការធ្វើបែបនេះ អាចចៀសវាជម្លោះរឿងលុយកាក់។ តែយ៉ាងណាមិញ ពួកគេគួរតែបើកគណនីរួមគ្នាតែមួយជាការល្អ ព្រោះពួកគេទាំង២ ដឹងពីចំនួនទឹកប្រាក់មានដែលមាននៅក្នុងគណនី ទឹកប្រាក់ បានដកចេញ នឹងទឹកប្រាក់ដែលបន្ថែម។ លើសពីនេះ ប្ដីប្រពន្ធអាចដកប្រាក់​ ដាក់ប្រាក់ពេលពួកកេ​​​​ ត្រូវការក្នុងពេលណាមួយ។គណនីធនាគាររួមគឺ ជាប្រភេទគណនីមួយដែល គូស្វាមីភរិយា គួរប្រើប្រាស់ ព្រោះកាលណាពួកគេមានគណនីធនាគាររួមគ្នាតែមួយ វាបង្ហាញពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកនិងការមានទំនុករវាងគ្នា ពោលគឺពួកគេមានផែនការរួមនិងគោលដៅរួមគ្នាតែមួយលើផ្នែកហិរញវត្ថុ។

៦. ការគិតចំនួននៃចំណូលរបស់ដៃគូ

នៅក្នុងចំណុចនេះ គូស្វាមីមួយចំនួន គិតថាខ្លួនឯងមានប្រៀបជាងដៃគូរបស់ខ្លួន ព្រោះរកចំណូលបានច្រើនជាង ដូច្នេះអំណោចគឺនៅលើខ្លួនភាគច្រើន។ តែបើតាមសម្ដីរបស់លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុរបស់អាមេរិក ​បានលើកឡើងថា ប្ដីប្រពន្ធគួរមិនគិតថា ខ្លួនឯងអាចរកចំណូលបានច្រើនជាងដៃគូរនោះទេ តែអ្វីដែលសំខាន់ អ្នកទាំង២គឺក្រុមតែមួយ ដូច្នេះ ធ្វើយ៉ាង​ឲ្យគោលដៅហិរញ្ញវត្ថុទទួលបានជោគជ័យ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia