ឱកាសល្អ! ក្រសួង នឹងធ្វើពិព័រណ៍​ ការងារក្នុងវិស័យទេសចរណ៍ ដាក់ CV ភ្លាមសម្ភាសន៍ភ្លាមៗ
ធី ស្រីល័ក្ខMARCH 18 20231.5 K views

យោងតាមការចេញផ្សាយដោយក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញទេសចរណ៍ និងអមដោយពិព័រណ៍ការងារក្នុងវិស័យទេសចរណ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីក្រសួងទេសចរណ៍(អគារថ្មី បន្ទប់៦០១) ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទីរសៀល។

ចំពោះយុវជន សិស្ស និស្សិត និងសាធារណជនដែលចាប់អារម្មណ៍អាចចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញទេសចរណ៍ និងទស្សនាពិព័រណ៍ការងារក្នុងវិស័យទេសចរណ៍ដោយសេរី និងឥតគិតថ្លៃជាពិសេសមានឱកាសដាក់ពាក្យបម្រើការងារនិងទទួលបានសម្ភាសន៍ការងារភ្លាមៗផងដែរ។

សូមបញ្ជាក់ថា សម្រាប់ព័ត៌មានផ្សេងៗទៀត អាចធ្វើការទំនាក់ទំនងដោយផ្ទាល់នៅនាយកដ្ឋានបណ្តិះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈលេខទូស័ព្ទ៖ ០១០ ៤៥៤ ៩០១ ឬ ០៨៩ ៥៥៦ ៦២៥ រៀងរាល់ម៉ោងធ្វើការ៕

6

អត្ថបទ៖ ធី ស្រីល័ក្ខ