ឱកាសការងាររដ្ឋ! ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសរើសមន្ត្រីក្របខណ្ឌជាច្រើននាក់
ធី ស្រីល័ក្ខAPRIL 24 2023412 views

ឱកាសការងាររដ្ឋបានមកដល់ទៀតហើយ ជាពិសេសសម្រាប់បងប្អូនដែលកំពុងតែសិក្សាជំនាញវិស្វកម្ម ស្ថាបត្យកម្ម ជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រោះពេលនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងត្រូវការជ្រើសរើសនិស្សិតនិងមន្ត្រីរាជការទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ ២០២៣ ក្នុងក្របខណ្ឌ “ក” ចំនួន ១២កន្លែង។

ចំពោះនិស្សិត និងមន្ត្រីរាជការទូទៅដែលមានសញ្ញាបត្រត្រូវនឹងជំនាញដែលជ្រើសរើស អាចដាក់ពាក្យសុំប្រឡងប្រជែងតាមជំនាញ និងអង្គភាពដូចខាងក្រោម៖

ក.ទីស្តីការក្រសួង ជ្រើសរើសចំនួន ១១ កន្លែង ៖

  • ជំនាញវិស្វកម្ម ចំនួន ៣ កន្លែង
  • ជំនាញស្ថាបត្យកម្ម ចំនួន ៣កន្លែង
  • ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ៤កន្លែង
  • ជំនាញនិតិសាស្រ្ត និងរដ្ឋបាលសាធារណៈ ចំនួន ១ កន្លែង
  • ខ.មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ ជ្រើសរើស ជំនាញភាសាអង់គ្លេសចំនួន ១ កន្លែង

    គ.លក្ខខណ្ឌនៃការជ្រើសរើស

    • មានសញ្ជាតិខ្មែរ
    • លក្ខខណ្ឌអាយុ
    1. បេក្ខជនត្រូវមានអាយុមិនលើសពី ៣៥ឆ្នាំ ករណីមានសញ្ញាបត្របរិញ្ញាបត្រ
    2. បេក្ខជនត្រូវមានអាយុមិនលើសពី ៤០ឆ្នាំ ករណីមិនមានសញ្ញាបត្រជាន់ខ្ពស់
    3. ត្រូវបានលើកលែងលក្ខខណ្ឌអាយុចំពោះបេក្ខជនជាមន្ត្រីរាជការទូទៅ និងបេក្ខជនជានិស្សិតដែលមានសញ្ញាបត្របណ្ឌិតឡើងទៅ
    • ត្រូវមានលិខិតអនុញ្ញាតឱ្យចូលរួមប្រឡងប្រជែងពីប្រធានស្ថាប័ន​ ចំពោះបេក្ខជនជាមន្ត្រីរាជការទូទៅ
    • ផ្តល់អទិភាពដល់បេក្ខជនជានារីក្នុងករណីពិន្ទុប្រឡងស្មើគ្នាជាមួយបេក្ខជនបុរស
    • ផ្តល់អទិភាពនិងលើកទឹកចិត្តដល់បេក្ខជនជនជាតិដើមភាគតិច និងជាជនពិការដែលអាចបំពេញការងារបាន។

    ឃ.កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យសុំប្រឡង

    និស្សិតនិងងមន្ត្រីរាជការទូទៅត្រូវដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅទីស្តីការក្រសួងដែលមានអាសយដ្ឋានដីឡូត៍លេខ ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (នាយកដ្ឋានបុគ្គលិកជាន់ទី ៣ បន្ទប់ ៣០៥) ចាប់ពីថ្ងៃទី០២ ខែ ឧសភា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៣ រៀងរាល់រាល់ម៉ោងធ្វើការ៕

    342720019 796496665405229 3747265200619692350 N

    343401176 1228176951393681 2481575846344608192 N

    អត្ថបទដោយ៖សម្បត្តិ សុខឡាង

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia