ឃើញយីហោ Miniso រកស៊ីនៅខ្មែរយូរហើយ ដឹងទេថា យីហោនេះជារបស់ជប៉ុន ឬ ចិន?
ធី ស្រីល័ក្ខAUGUST 25 2022300 views

យីហោ Miniso បានចូលខ្លួនមកស៊ីនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ​ ២០១៩ មកម្ល៉េះ ហើយបើគិតមកដល់ពេលបច្ចុប្បន្ននេះ Miniso បានពង្រីកសាខារបស់ខ្លួនប្រមាណជា ៣ សាខាធំៗក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានអតិថិជនជាច្រើនមានការគាំទ្រគ្រប់ផលិតផលរបស់ហាងមួយនេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងថា​យីហោមួយនេះ ជារបស់ជប៉ុនឬជាយីហោចិន?

ជាក់ស្តែង កាលពីសប្តាហ៍មុន យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក World News បានឱ្យដឹងថា “Miniso ជាយីហោរបស់ចិន ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយសហគ្រិនជនជាតិចិនឈ្មោះ Ye Guofu ។ ហើយបើគិតត្រឹមខែ មីនា ឆ្នាំ ២០២២ នេះ Miniso បានពង្រីកខ្លួនបានដល់ទៅ ៥,១១៣ សាខានៅលើពិភពលោក ទាំងប៉ែកអាស៊ីនិងអឺរ៉ុប។

Minisos Expansion Plan Is Outdated

ចំណុចពិសេសដែលធ្វើឱ្យយីហោចិនមួយនេះ អាចវិវត្តន៍ខ្លួនបានច្រើនសាខាលឿនបែបនេះដោយសារតែ រាល់ផលិតផល ដែលស្ថិតក្រោមយីហោនេះ មានតម្លៃធូរថ្លៃ និងគុណភាពល្អ ហេតុនេះហើយធ្វើអតិថិជននៅតែបន្តគាំទ្រជានិច្ច។ ហើយជារៀងរាល់ថ្ងៃការលក់របស់ Miniso មានការកើនឡើង ៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយគិតក្នុងឆ្នាំ ២០២២ យីហោនេះអាចរកចំណូលបានដល់ទៅ ៣៦៩,៣ លានដុល្លារអាមេរិក៕

Miniso New Store in New Jersey 1Untitled Design 66

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia