CEO វ័យ៦៥ឆ្នាំម្នាក់ ជួយឲ្យបុគ្គលិ.កស្ទើរទាំងអស់ឲ្យក្លាយជាសេ.ដ្ឋី ដោយធ្វើរឿងធំ១នេះ
Kan DaraJULY 25 20241 K views

នាយកប្រតិបត្តិវ័យ៦៥ឆ្នាំ បានជួយឲ្យបុគ្គលិករបស់ខ្លួនយ៉ាងហោចណាស់ ៨៨% ក្លាយជាសេដ្ឋី បន្ទាប់ពីលក់ក្រុមហ៊ុនក្នុងតម្លៃ ៧០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNBC ចុះនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

 

ត្រឡប់ទៅឆ្នាំ១៩៩៨ លោក Jay Chaudhry គឺជាសហគ្រិនដំបូងគេ ដែលបានលក់អាជីវកម្មដែលលោកនិងភរិយាបានបង្កើតឡើងឈ្មោះ Jyoti SecureIT ទៅឲ្យក្រុមហ៊ុន VeriSign នៅក្នុងកិច្ចព្រមព្រៀងទាំងអស់ សម្រាប់ការដួលរលំដ៏ធំ។

 

ជិតពីរឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងបានបញ្ចប់ នៅពេលដែលតម្លៃភាគហ៊ុនរបស់ VeriSign កើនឡើង បុគ្គលិកជាង ៧០នាក់នៃ Jyoti SecureIT បានក្លាយជាសេដ្ឋី។ លោក Chaudhry បានលើកឡើងថា៖ «ពួកគេរំភើបស្ទើរឆ្គួត អ្នកខ្លះទិញរថយន្តថ្មី ឯខ្លះទៀតទិញផ្ទះថ្មីតែម្តង។ មានបុរសម្នាក់បានឈប់សម្រាកពីការងាររយៈពេល៦ខែ ដើម្បីធ្វើដំណើរជុំវិញប្រទេស។ ពួកគេអាចធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនចង់ធ្វើ»

 

នៅចន្លោះពេលនៃការទិញយក ក្នុងខែកុម្ភៈ ឆ្នាំ២០០០ ភាគហ៊ុនរបស់ VeriSign បានកើនឡើងជាង ២,៣០០% ដោយបិទនៅកម្រិតខ្ពស់តម្លៃ ២៥៣$ ក្នុង១ហ៊ុន។ បន្ទាប់ពីផ្ទុះខ្លាំង ភាគហ៊ុនរបស់ VeriSign បានបាត់បង់ប្រហែល ៧៥% នៃចំណុចខ្ពស់នោះនៅចុងឆ្នាំ២០០០ ដោយបានធ្លាក់ចុះដល់កម្រិតទាបជិត ៤ដុល្លារ ក្នុងឆ្នាំ២០០២។

 

លោក Chaudhry បានរំលឹកពីដំបូន្មានរបស់លោក Jim Bidzos ដែលជាប្រធានរបស់ក្រុមហ៊ុន VeriSign យ៉ាងដូច្នេះថា៖ «លក់ភាគហ៊ុនមួយចំនួនបន្តិចម្តងៗ តាមធម្មតា។ យុទ្ធសាស្ត្រនេះបានជួយឲ្យខ្ញុំទទួលបានអត្តប្រយោជន៍មួយចំនួនធំនៃភាគហ៊ុនកើនឡើងរបស់ VeriSign មុនពេលទីផ្សារធ្លាក់ចុះ»

 

គួរជម្រាបផងដែរថា លោក Chaudhry បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Zscaler ដែលជាក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត មានតម្លៃប្រហែល ២៨ពាន់លានដុល្លារ គិតត្រឹមរសៀលថ្ងៃពុធនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia