អតីតកីឡាករល្បីឈ្មោះ Beckham ដែលជាម្ចាស់ក្លឹបថ្មីរបស់ Messi ថាខ្លួនស្រលាញ់ Messi ត្រង់ចំណុចនេះបំផុត
Kan DaraJUNE 8 20231.3 K views

មិនខុសអ្វីនោះទេការចាកចេញរបស់ Lionel Messi ពីក្លឹប PSG ចូលក្លឹប inter miami គឺមានការរួមចំណែករបស់អតីតកំពូលកីឡាករ David Beckham ដែលជាប្រធានក្លឹបផ្ទាល់​។ មិនត្រឹមតែប៉ុណ្ណោះកំពូលកីឡាកររូបនេះបានលើកឡើងថាខ្លួនពិតជាស្រឡាញ់កីឡាករ Messi ព្រោះហេតុផលមួយចំនួនដែលអ្នកលេងជើងឆ្នើមរូបនេះមាន។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ ESPN Argentina កាលពីខែកុម្ភៈអតីតកីឡាករជើងចាស់ Beckham វ័យ៤៨ឆ្នាំ បានលើកឡើងថា "ខ្ញុំស្រលាញ់ Leo ដោយសារហេតុផលផ្សេងៗគ្នា ខ្ញុំស្រលាញ់គាត់ព្រោះគាត់ជាឪពុកដ៏អស្ចារ្យ ខ្ញុំស្រលាញ់គាត់ព្រោះគាត់ជាមនុស្សមានអត្តចរិត និងអាកប្បកិរិយាល្អ គាត់ជាមនុស្សអស្ចារ្យម្នាក់ ម្យ៉ាងទៀតខ្ញុំគិតថាអ្វីដែលធ្វើឱ្យគ្រប់គ្នាស្រឡាញ់គាត់ ព្រោះតែការលេងពោរពេញដោយទេពកោសល្យ ហើយលេងតាមបែបជារបស់ខ្លួនឯង”។

ម្ចាស់ក្លឹប Miami រូបនេះបានបន្ថែមថា ”ខ្ញុំគិតថាការលេង World Cup រប​ស់គាត់កន្លងមក  និង​របៀប​ដែល​គាត់​បាន​លេង​សម្រាប់​ក្រុម ​សម្រាប់​ប្រទេស​របស់​គាត់​និង​ការ​ឈ្នះ​ពាន​ World Cup ជា​ពេល​វេលា​ដ៏មិន​គួរ​ឱ្យ​ជឿ​សម្រាប់រូប​គាត់ ហើយខ្ញុំចូលចិត្តមើលកីឡាករដូចគាត់ណាស់”។

គួរជម្រាបផងដែរថាការប្រកាសចាកចេញពីក្លឹបចាស់ដើម្បីឈានជើងចូលទ្រនំថ្មីរបស់លោក Lionel Messi កីឡាករវ័យ៣៥ឆ្នាំរូបនេះបានបោះពាក្យយ៉ាងដូច្នេះថា៖ “ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងទៅក្លឹប Miami ខ្ញុំពិតជាចង់ត្រឡប់ក្រោយណាស់ ប៉ុន្តែនៅពេលដែលខ្ញុំគិតពីបទពិសោធន៍លើអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ខ្ញុំមិនចង់ត្រឡប់ទៅកាន់ស្ថានភាពដូចពីមុនទេ”៕

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia